adverise with khmeread Unnamed %284%29

មិនមែន​ថតកុន​ទេ​ណា​កុំ​ច្រឡំ​...​បង្ក្រាប​គ្រឿងញៀន​! (​មាន​វីដេអូ​)

    កណ្តាល ៖ "មិនមែន​ថតកុន​ទេ​ណា​កុំ​ច្រឡំ នេះ​ជា​សកម្មភាព​បង្ក្រាប​ករណី ជួញដូរ​សារធាតុ​ញៀន​មុននេះ ខណៈកម្លាំង​មាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដំណាក់​អំពិល​ល្បាត​តាម​ភូមិសាស្ត្រ​"។​

    លោក​​ អ៊ា​វ ចំរើន ស្នងការ​បានលើកឡើង​បែបនេះ ខណៈពេល​កូនចៅ​របស់លោក​បង្ក្រាប​ករណី​រក្សាទុក​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃទី​១៦​ ​សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៤ រសៀល​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥១ ស្ថិត​ភូមិ​សុខា​ភិរម្យ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ប៉ើ​ក ផល ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក​៖ ១ ថ្នាំ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​ចំនួន​០៥​កញ្ចប់​ (៤​កញ្ចប់​តូច​.០១​កញ្ចប់​មធ្យម​),​ ២ កូន​កន្ត្រៃ​០១, ៣ ដែកកេះ​០១ ​និង​៤ ទូរ​សព្ទ​ដៃ​ម៉ាក​នូ​គា​ចុច​ពិល​០១​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ន​បាល​ដំណាក់​អំពិល​ល្បាត​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ហើយ​ត្រួតពិនិត្យ​រកឃើញ​ម្សៅ​ព​ណ៌សថ្លា​សង្ស័យជាសារ​ធាតុ​ញៀន​ចំនួន​០៥កញ្ចប់​ខាងលើ​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​បាន​សារភាពថា​ថ្នាំញៀន​នេះ​ខ្លួន​ទិញ​ពី​មនុស្សម្នា​ក់នៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

    ក្រោយពេល​សាកសួរ​រួចរាល់ សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់