adverise with khmeread 14045383 276538969393890 2049751667 o

ស្លាប់​៤​នាក់​រួចខ្លួនម្នាក់ក្នុងករណីគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់

    ​កំពង់ឆ្នាំង​ ៖ មនុស្ស​៤​នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយ​​រន្ទះបាញ់ កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ​នៅត្រងចំណុច​ខ្ទម​ស្រែ​មួយ ក្នុងភូមិ​ព្រៃ​សំពៅ ​ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

    សមត្ថកិច្ច​ស្រុក​រលាប្អៀរ​បានឱ្យដឹង​ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​រន្ទះបាញ់​នេះ​មាន​១-ឈ្មោះ​ ម៉ៅ សារ៉េត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ, ២-​ឈ្មោះ ​ម៉ៅ ​ចន្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ, ៣-​ឈ្មោះ​ សាត ជុំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង៤-​ឈ្មោះ​ ចំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ។ ជនរងគ្រោះ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា នៅវេលា​កើតហេតុ​ខាងលើ មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​លាយឡំ​ជាមួយនឹង​ខ្យល់​ព្រមទាំង​ផ្គរ​​ន្ទះ​ផងដែរ។  

    សមត្ថកិច្ច​បន្ត​ថាក្នុងពេលនោះ​ជនរងគ្រោះ​មាន​គ្នា​៥​នាក់ បាននាំគ្នា​ចូល​ជ្រក​នៅក្នុង​កូនខ្ទម​មួយ ហើយក៏​ត្រូវ​រន្ទះបាញ់​​ត្រូវចំ​ជនរងគ្រោះ​៤​នាក់​ដែល​អង្គុយ​នៅលើ​ខ្ទម​នោះ ដោយឡែក​ក្មេងប្រុស​ម្នាក់​ដែល​ដេក​នៅលើ​ខ្ទម​នោះដែរ រួច​ផុតពី​គ្រោះថ្នាក់​មិនមាន​រងរបួស​អ្វី​ឡើយ។​

    បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់