adverise with khmeread 1

ទស្សន:ជុំវិញច្បាប់ចរាចរណ៍ថ្មី

     មាន​ប្រិយមិត្ត​ជាច្រើន​បាន​បញ្ចេញ​ទស្សន​:​ផ្សេងៗ​ជុំវិញ​ច្បាប់​ចរាចរណ៍​ថ្មី ដែល​សមត្ថកិច្ច​កំពុង​អនុវត្ត​យ៉ាង​តឹង​រ៊ឹ​ង​ជាង​ច្បាប់​នានា ហើយ​មាន​ប្រិយមិត្ត​ខ្លះ​បាន​ជេរ​បញ្ចោរ​តាម​បណ្តាញ​សង្គម​ដោយ​ប្រើពាក្យ​ធ្ងន់ៗ ដែល​ភាសា​សាមញ្ញ​គេ​ទម្លាប់​ហៅថា​"​បាញ់​នោះ​បាញ់​" ។​
    ប្រិយមិត្ត​របស់​យើង​ប​បាន​បញ្ចេញយោបល់​ថា តើ​គេ​បង្កើត​ច្បាប់​ចរាចរណ៍​មក​ធ្វើ​អី ? គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​ចរាចរណ៍​។​ការដាក់​ច្បាប់​ដ៏​តឹងរឹង គឺ​ដើម្បី​បង្ខំ​ឲ្យ​មនុស្ស​ត្រូវតែ​គោរព ។ ប៉ុន្តែ​អ្វីដែល​គួរកត់សម្គាល់​សម្រាប់​ច្បាប់​ចរាចរណ៍​ថ្មី គឺ​"​កង្វះ​ពេលវេលា និង​មិនបាន​សិក្សា​ពី​ផ្នត់គំនិត ចំណេះដឹង និង​សេដ្ឋកិច្ច​របស់​ប្រជាជន​នៃ​ប្រទេស​និ​មួយៗ ( ប្រជាជន​កម្ពុជា​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​បាន​តិចតួច​នៅឡើយ​...​មិនសូវ​គោរព​ច្បាប់ ប៉ុន្តែ​ខ្លាច​នៅពេលដែល​ឃើញ​ប៉ូលិស​នៅតាម​គោលដៅ​ប៉ុណ្ណោះ " ។​
   លោកវិជ្ជា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការកំណត់​តម្លៃ​ផាកពិន័យ អ្នកបើកបរ​និង​អ្នករួមដំណើរ​មិន​ពាក់​មួយ​សុវត្ថិភាព ...​អត់​កញ្ចក់​មើល​ក្រោយ​...​អត់​ស្លាក​លេខ​...​រថយន្ត​បិទ​ស្កុ​ត​ខ្មៅ​...​រថយន្ត​មិនបាន​Check ជាពិសេស​យានយន្ត​បើក​ល្មើស​ល្បឿន និង​ការបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជាដើម​...​។​ល​។​
    ចំពោះ​ច្បាប់​ចរាចរណ៍​ទៀតសោត លោក​មិនទាន់​គាំទ្រ​នៅឡើយ ព្រោះ​លោក​យល់ថា គេ​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​ឲ្យ​ប្រជាជន​យល់​ជ្រួតជ្រាប និង​ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ជីវភាព​មធ្យម​និង​ក្រីក្រ ព្រោះ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ គឺ​ពុំបាន​ជះឥទ្ធិពល​ទៅលើ​គ្រួសារ​អ្នកមាន​នោះទេ ។​
    លោក​បន្តថា គេ​ដឹង​ច្បាស់​ហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ដែល​កើតមាន​រៀងរាល់ថ្ងៃ គឺ​មកពី​កត្តា​ធំៗ​២ ទី​១-​បើក​ល្មើស​ល្បឿន​កំណត់ និង​ទី​២ -​បើកបរ​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។​ដូចនេះ​សមត្ថកិច្ច​គួរ​រិះរក​គ្រប់​វិធី​និង​ប្រើ​វិធានការ​ក្តៅ​ដើម្បី​សំដៅ​ធ្វើ​យ៉ាង​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​គោរព​និង​ខ្លាច​កត្តា​ធំ​២​នេះ ។​
   នៅពេល​ជោគជ័យ​ចំណុច​២​នេះហើយ សមត្ថកិច្ច​ត្រូវ​រើស​ចំណុច​២​សំខាន់​បន្តបន្ទាប់​បន្ថែ​ម​ទៀត​ដើម្បី​អនុវត្ត ដូច​ពាក្យចាស់​លោក​ពោលថា "​សន្សឹមៗ​កុំ​បំបោល ក្រែង​មិន​ដល់​ដូច​ប្រាថ្នា​"​។  ទន្ទឹមនឹងនេះ សូមកុំ​ឲ្យ​មានការ​លក់​ប័ណ្ណបើកបរ​យានយន្ត ( ម៉ូតូ​និង​រថយន្ត ) ព្រោះ​កន្លងមក​ប័ណ្ណ​នេះ​ត្រូវបាន​ជនខិលខូច​មួយចំនួន​ផ្តល់​ឲ្យ​ទាំង​មិនដឹងថា​ក្លែងក្លាយ​ឬ​ពិតប្រាកដ ទៅ​ឲ្យ​អ្នកបើកបរ​មួយចំនួន​ដោយ​មិនចាំបាច់​ចូលរៀន​បើកបរ​និង​រៀន​ទ្រឹស្តី​ចរាចរណ៍​នោះទេ ។​
    រីឯ​រថយន្ត​ធុន​ធំ​ខ្លះ​ខ្វះ​ការត្រួតពិនិត្យ​បច្ចេកទេស ដូចជា​សំបក​កង់​, ដាច់​ហ្វ្រាំង  ជាដើម ជាពិសេស​អ្នកបើកបរ​រថយន្ត​ធំ​ខ្លះ ជាប់​ទៅដោយ​សារធាតុ​ញៀន​នៅក្នុង​ខ្លួន ទើប​ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​ព្រហើន ។ "​គឺ​ពេលវេលា​នឹង​កំណត់​បញ្ហា​ឲ្យ​ចំ​ទិសដៅ​" ៕​

adverise with khmeread

មតិយោបល់