ដើម្បីបញ្ឈប់ការឡើងជាតិអាស៊ីត អត្ថបទនេះនឹងណែនាំនូវអាហារល្អៗខាងក្រោមនេះដែលជួយលោកអ្នកបញ្ឈប់ ឬបន្ថយការឡើងជាតិអាស៊ីតយ៉ាងមានប្រសិទ្ធភាព។
១. ពិសាអង្ករស្រូវសាលី
វាជាអាហារល្អបំផុតសម្រាប់ពេលព្រឹក ព្រោះវាជួយឱ្យឆ្អែតបានយូរ និងរឹតតែពិសេសគឺវាជួយស្រូបយកជាតិអាស៊ីត។
២. ខ្ញី
ខ្ញីមានគុណសម្បត្តិអស្ចារ្យណាស់ក្នុងការបំបាត់ជាតិអាស៊ីត។ លោកអ្នកគួរបញ្ចូលខ្ញីក្នុងរបបអាហារប្រចាំថ្ងៃឱ្យបានទៀងទាត់។
៣. ប្រទាលកន្ទុយក្រពើ
វាជាអ្នកបំបាត់ជាតិអាស៊ីតមានប្រសិទ្ធភាពដូចគ្នាទៅនឹងខ្ញីដែរ។ លោកអ្នកអាចពិសាទឹកប្រទាលនេះលាយជាមួយទឹកធម្មតា។
៤. ញាំបន្លែ
លោកអ្នកគួរទទួលទានញាំបន្លែនិងផ្លែឈើផ្សេងៗចូលគ្នា ប៉ុន្តែត្រូវចៀសវាប៉េងបោះ ខ្ទឹមបារាំង ឈីស និងទឹកក្បុង។
៥. ចេក
ចេកសម្បូរដោយប្រភេទអាស៊ីត pH of 5,6 ដែលជួយកម្ចាត់អាស៊ីតមិនល្អ ដូចជាអាស៊ីតអ៊ុយរិចជាដើម។
៦. អាហារសមុទ្រ និងមាន់
ត្រូវចាំ អ្នកត្រូវពិសាអាហារទាំងនេះដោយស្ងោរ ឬ អាំងប៉ុណ្ណោះ។ ចំពោះអាហារសមុទ្រ អ្នកគួរជ្រើសយក បង្កង ខ្យង និងបង្គារ។
៧. បន្លែបៃតង
បន្លែដែលជួយបណ្តេញជាតិអាស៊ីតមានប្រសិទ្ធភាពជាងគេគឺ ស្ពៃក្រញាញ់ ស្ពៃប្រូខូលី និងសណ្តែកបាយ។ ប៉ុន្តែគ្រប់បន្លែបៃតង និង មើមបន្លែបៃតងសុទ្ធតែល្អទាំងអស់។
៨. ស្ពៃចិន ឬខិនឆាយធំ (Celery)
ស្ពៃនេះមានកាល់ឡូរីទាប ប៉ុន្តែមានទឹកច្រើន និងគុណសម្បត្តិបណ្តេញជាតិអាស៊ីតក៏ច្រើន។
៩. ជីរវ៉ាន់ស៊ុយ
អ្នកគួរបញ្ចូលជីរវ៉ាន់ស៊ុយក្នុងអាហារប្រចាំថ្ងៃ ព្រោះវាមានគុណសម្បត្តិចំពោះសុខភាពច្រើនណាស់ រាប់ទាំងការបណ្តេញជាតិអាស៊ីត។
១០. ទឹកដូង
ទឹកដូងមានប្រសិទ្ធភាពអស្ចារ្យនៅពេលនិយាយដល់ការកម្ចាត់លើសជាតិអាស៊ីតក្នុងខ្លួន៕
