adverise with khmeread 1

កងទ័ព​ខ្លាំង​គ្មាន​គូ​ប្រៀប​? គីម ជុង​អ៊ុន​ផ្ញើលិខិត​ទៅ​ពូ​ទីន​សុំ​រួម​កម្លាំង​គ្នា​

    ​លោក គីម ជុង​អ៊ុន ផ្ញើជូន​មេដឹកនាំ​រុស្ស៊ី​នូវ​សំបុត្រ​ពោល​ពាក្យ​កក់ក្តៅ​មួយ ដោយ​បង្ហាញ "​ការគោរព​គារវកិច្ច​រួសរាយ​រាក់ទាក់​" ដើម្បី​កត់សម្គាល់​អំពី​ខួប "​ជ័យជម្នះ​រួមគ្នា​" របស់​ប្រទេស​ទាំងពីរ​លើ​ជប៉ុន​នៅ​ចុង​សង្គ្រាមលោកលើកទីពីរ​។ នេះ​បើតាម​វេ​ប​សាយ Dailystar ចេញផ្សាយ​កាលពី​ថ្ងៃទី ១៦ ខែសីហា​។ 

​    ​អំឡុង​សម័យ​សូ​វៀត ប្រទេស​ទាំង​ពីរបាន​ចែករំលែក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​គាំទ្រ​យ៉ាង​មុតមាំ​នូវ​កម្មវិធី​កុម្មុយនីស្ត​របស់​របប​កូរ៉េខាងជើង​។ 

​    ​បន្ទាប់ពី​ការដួលរលំ​របប​សហ​ភាព​សូ​វៀត ទំនាក់ទំនង​ប្រទេស​ទាំង​ពីរបាន​បែកបាក់ ប៉ុន្តែ​បុរស​ខ្លាំង​ពូ​ទីន​បានធ្វើឱ្យ​ទំនាក់ទំនង​មិត្តភាព​ពួកគេ​រស់​ឡើងវិញ​ក្នុងពេល​កំពុង​ប្រឈម​ការឈ្លានពាន​ពី​មហាអំណាច​លោកខាងលិច​។ 

​    ​ក្នុង​ឆ្នាំ ២០១៥ ពូ​ទីន​ថែមទាំង​បាន​អញ្ជើញ​គីម​ជុង​អ៊ុន​ចូល​រួមការ​ដង្ហែ​ក្បួន​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ​ទៀតផង ប៉ុន្តែ​កាលណោះ​លោក​គីម ជុង​អ៊ុន​មិនអាច​ចូលរួមបាន​។ 

​    ​ឥឡូវ លោក​គីម​ដ៏​ឯកោ​កំពុង​ប្រឹងប្រែង​បង្កើន​មិត្តភាព​របស់ខ្លួន​ចំពេល​ដែលមាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជុំវិញ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ 

​    ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង លោក​គីម​បាន​សរសេរ​យ៉ាង​ដូច្នេះ "​ខ្ញុំ​សម្តែង​ការ​ជឿជាក់ថា ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង DPRK (​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​) និង​រុស្ស៊ី ដែល​បង្កើតឡើង​ក្នុងពេល​កំពុង​តស៊ូ​ដ៏​លំបាក​ប្រឆាំងនឹង​សត្រូវ​រួម នឹង​អភិវឌ្ឍ​ឡើង​ស្របទៅតាម​សេចក្តីប្រាថ្នា និង​បំណង​របស់​ប្រជាជន​ប្រទេស​ទាំងពីរ​។ ខ្ញុំ​សូម​យក​ឱកាស​នេះ ជូនពរ​ឱ្យ​អ្នក (​ពូ​ទីន​) ទទួលបាន​ជោគជ័យ​ក្នុង​ការងារ និង​សូមឱ្យ​ប្រជាជន​របស់​អ្នកមាន​សុខភាព​ល្អ និង​វិបុលភាព​"​។ 

​     ជាការ​ឆ្លើយតប ពូ​ទីន​បាន​ជូនពរ​គីម​ជុង​អ៊ុន​ឱ្យមាន​សុខភាព​ល្អ ជោគជ័យ និង​សង្ឃឹមថា​ប្រទេស​ទាំងពីរ​អាច​សម្រេចបាន​វិបុលភាព​ទៅវិញទៅមក​។ នេះ​បើ​យោងតាម KCNA​។​

​    ​កាលពី​សប្តាហ៍​មុន រុស្ស៊ី​បាន​សម្តែង​ការ​គោរ​ចំពោះ​សព​ឪពុក​គីម​ជុង​អ៊ុន គឺ​លោក​គីម​ជុងអ៊ីល ដោយ​បិត​បន្ទះ​ស្លាក​រំលឹក​វិញ្ញាណ​ក្ខ​ន្ត​មួយ​នៅ​រោច​ក្រ​មួយកន្លែង​ក្នុង​ទីក្រុង St Petersburg ជាទី​ដែល​លោក​គីម ជុងអ៊ីល​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​កាលពី ១៥ ឆ្នាំមុន​។ 

​    ​កូរ៉េខាងជើង​បាន​បង្កើន​វោហា​ស័ព្ទ​ខ្លាំងៗ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​ចោទ​អាមេរិក​ថា​បានរៀបចំ​ផែនការ​វាយប្រហារ​នុយក្លេអ៊ែរ​មកលើ​ប្រទេស​ខ្លួន​។ 

​    ​ទន្ទឹមនេះ ប្រទេស​ឯកោ​នេះ​កំពុង​អង្រួន​ដោយ​គ្រោះ​ទុរ្ភិក្ស​សឹង​គ្រប់​ទីកន្លែង ដោយ​នាំឱ្យ​របប​នេះ​ណែនាំ​សាច់​ឆ្កែ​ដល់​ប្រជាជន​ទទួលទាន​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​អត់ឃ្លាន​៕ 

 

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់