adverise with khmeread Sleep with phone in bed 620x340

ថៃ​ដេក​តិច ចុច​ទូរស័ព្ទ​ច្រើនជាងគេ​នៅក្នុង​តំបន់​

    ​ប្រជាជន​ថៃ​ដេក​តិចជាងគេ​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​ចំណាយពេល​យូរ​ឆែក​អ៊ី​ន​ធឺ​ណេ​ត​ដែល​មិន​ទាក់ទង​ការងារ​។ នេះ​បើ​ផ្អែក​តាម​ការ​ស្ទាបស្ទង់​អំពី​ការរស់នៅ​មាន​សុខភាព​ល្អ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចរ​បស់​ក្រុមហ៊ុន AIA Group​។ 

​     ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​លំដាប់​កំពូល​អាស៊ី​មួយ​នេះ​បាន​សិក្សា​ដឹង​អំពី​ទម្លាប់​ពុំមាន​សុខភាព​ល្អ​របស់​ប្រជាជន​ថៃ​ពី​ការ​ស្ទាបស្ទង់​របស់ខ្លួន​ទៅលើ​មនុស្ស​ធំ ១០.០០០ នាក់​ក្នុងប្រទេស​អាស៊ី​ចំនួន ១៥ ក្នុង​តំបន់​អាស៊ី​ប៉ា​ហ្វិ​ច នៅ​ឆមាស​ដំបូង​នៃ​ឆ្នាំ ២០១៦​។ 
​    ​
​    ​AIA បាន​រកឃើញថា ប្រជាជន​ថៃ​ដេក​បាន ៦,៣ ម៉ោង​ក្នុង​មួយថ្ងៃ ជា​ចំនួន​ទាប​ជាងគេ​នៅក្នុង​ចំណោម​ការ​ស្ទាបស្ទង់​ក្នុងប្រទេស​ចំនួន ១៥ ទោះបី​ពួកគេ​និយាយថា​ចង់​ដេក​ឱ្យបាន ៧,៧ ម៉ោង​ក៏ដោយ​។ 

​    ​ក្រៅពី​ប្រជាជន​ថៃ ជនជាតិ​ម៉ាឡេស៊ី និង​កូរ៉េខាងត្បូង​មាន​ចំនួន​ដេក​ស្មើគ្នា​។ 

​    ​ថៃ​ក៏មាន​ទម្លាប់​ទទួលទាន​អាហារ​មិនល្អ​ដល់​សុខភាព​សម្បើម​ដៃ​ណាស់ដែរ​ក្នុងនោះ ថៃ​ចូលចិត្ត​អាហារសម្រន់ ៨៩%, ចូលចិត្ត​ផឹកស្រា​បៀរ ៨៤% និង​ចូលចិត្ត​ទទួលទាន​អាហារ​មុន​ចូល​គេង ៨២%៕

​ប្រភព​៖ Bangkokpost

adverise with khmeread

មតិយោបល់