តាមផ្ទះប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍គឺសម្បូរណាស់សត្វជីងចក់ ហើយវាបានរស់នៅជាមួយមនុស្សស្ទើរតែក្លាយទៅជាមិត្តភក្តិទៀតផង។ ចាស់ៗមួយចំនួនថែមទាំងបង្កើនលើសពីមិត្តភាពទៅទៀត ដោយផ្តល់ចំណីឱ្យវាស៊ីប្រៀបបីដូចជាកូនចិញ្ចឹម ឬកូនធម៌។ ហេតុនេះហើយគ្មានអ្វីចម្លែកទេ ដែលចាស់ៗពីបុរាណរហូតដល់បច្ចុប្បន្នមានជំនឿទាក់ទងនឹងសត្វជីងចក់។
តាមជំនឿតៗគ្នារាប់ជំនាន់នៅប៉ែកអាស៊ីអាគ្នេយ៍ ផ្ទះណាដែលមានសត្វជីងចក់រស់នៅច្រើនគឺជាផ្ទះដែលមានសេចក្តីសុខចម្រុងចម្រើន និងមានគ្រួសារប្រកបដោយសុភមង្គល។ ប៉ុន្តែលោកអ្នកធ្លាប់ជួបជីងចក់កន្ទុយពីរឬកន្ទុយភ្លោះដែរទេ?
ជាការពិត តាមការសង្កេតរបស់អ្នកមានជំនឿលើសត្វ ផ្ទះណាដែលមានជីងចក់កន្ទុយពីររស់នៅ គឺមុខតែនឹងរកស៊ីកាក់កប ឬ បើជាមន្ត្រីឬអ្នកធ្វើការនឹងឆាប់ឡើងតំណែងយ៉ាងរហ័ស។ វាជាប្រផ្នូលប្រាប់ជាមុនថា ប្រសិនបើលោកអ្នកកំពុងមានជីវភាពដុនដាប់ យ៉ាប់យ៉ឺន ឬ ការងារនៅកន្លែងធ្វើការកំពុងជួបឧបសគ្គច្រើន នឹងត្រូវមានជីវភាពធូរធារឡើងវិញ និងអាចឡើងតំណែងឬឡើងប្រាក់ខែសឹងមិនគួរឱ្យជឿ។
ឆែកមើលជុំវិញផ្ទះទៅមើលថាតើមានជីងចក់កន្ទុយពីរដែរឬក៏អត់?៕
