adverise with khmeread Dddddd

តើ​អ្នកដឹង​ទេ​គ្រែ​របស់​អ្នក​ពោរពេញ​ទៅដោយ​ពពួកសត្វ​ល្អិត​បង្ក​ជំងឺ​សួត​? នេះ​ជា​វិធី​កម្ចាត់​វា​លឿនៗ​

    ​តើ​អ្នកដឹង​ទេ​ថា​មនុស្ស​ម្នាក់​អាច​បែកញើស​ចាប់ពី ១ លីត្រ​ក្នុងពេល​មួយ​យប់​? នេះ​មានន័យថា​គ្រែ​ដេក​របស់​អ្នកជា​កន្លែង​បង្កាត់​ពូជ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ពួក​សត្វល្អិត​។​

​    ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​រកឃើញថា ក្នុង​គ្រែ​ដេក​របស់​អ្នក​ប្រហែល​ជាមាន​សត្វល្អិត​រង្វង់ ១,៥ លាន​ក្បាល ហើយ​ពួកវា​ចិញ្ចឹមជីវិត​នៅលើ​កោសិកា​ស្បែក​របស់​អ្នក ព្រោះ​ពួកវា​សម្ងំ​រស់នៅ​លើ​គ្រែ​ដេក និង​កម្រាល​ផួយ នៅពេល​យើង​ដេក​។​

​    ​ពួកវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុ​ស្សបាន​។ នៅពេល​មនុស្ស​ម្នាក់​ស្រូបយក​ធូលី​ដី វា​អាច​នាំឱ្យ​កើត​ជំងឺហឺត ជំងឺ​សួត​និង​អា​ឡែ​ស៊ី​ជាដើម​។ រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​គឺថា អ្នក​វិ​ទ្យ​សាស្ត្រ​បាន​រកឃើញថា​វា​ងាយស្រួល​កម្ចាត់​ទេ​។ វា​ខ្លាច​ទឹក ពន្លឺ និង​ខ្យល់អាកាស​បរិសុទ្ធ​។ យ៉ាងណាមិញ​ទាំងនេះ​មិន​គ្រប់គ្រាន់​ដើម្បី​បំបាត់​វា​ទាំងស្រុង​នោះទេ​។​

​    ​ដើម្បី​កាត់បន្ថយ​សត្វល្អិត​ទាំងនេះ​អ្នក​ត្រូវ​ចាប់ផ្ដើម​រៀបចំ​ដំណេក បន្ទាប់ពី​ងើប​ពី​គេង​ឬ​អាហារ​ពេលព្រឹក​រួច​។ ឧស្សាហ៍​បោ​កម្រាលពូក ផួយ​ញឹកញាប់​។ ហើយ​វិធី​ល្អ​បំផុត​គឺ យក​ភួយ​ទៅ​ហាល់ថ្ងៃ​ចោល ព្រោះ​ពពួកសត្វ​ល្អិត​ទាំងនោះ​មិនអាច​រស់​ក្រោម​បរិយាកាស​ក្តៅ​ស្ងួត​បានទេ​៕ 

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់