ឈឺចង្កេះគឺជាបញ្ហាដែលកើតឡើងស្ទើរតែគ្រប់មនុស្សទាំងអស់ ប៉ុន្តែចាប់ពីវ័យ ៤០ ឡើងទៅ មនុស្សចាប់ផ្តើមស្ពាយជំងឺឈឺចង្កេះតាមខ្លួនជានិច្ច។ ប៉ុន្តែដើម្បីចៀសវាងការលេបថ្នាំបំបាត់ការឈឺចាប់ លោកអ្នកអាចជ្រើសរើសវិធីហាត់ប្រាណជំនួសវិញ ព្រោះវាមានប្រសិទ្ធភាពដូចគ្នា។
តាមវិធីហាត់ប្រាណ ៣ ក្បាច់ និងក្នុងមួយក្បាច់ប្រើពេល ២ ទៅ ៣ នាទីនេះ លោកអ្នកអាចបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាព៖
១. ដេកផ្កាប់មុខឱ្យត្រង់ រីឯក្បាលអាចលើកឡើងបន្តិច (២-៣ នាទី)។ ពេលហាត់ ត្រូវធ្វើអារម្មណ៍ធូរស្បើយ កុំប្រឹង។
២. ដេកផ្កាប់មុខដដែល ប៉ុន្តែយកកំភួនដៃច្រត់ ហើយងើយក្បាលឡើងលើ (២-៣ នាទីដូចគ្នា)។
៣. ដេកផ្កាប់មុខដូចគ្នា ប៉ុន្តែត្រូវច្រត់ដៃលើកខ្លួនឡើងលើ។ ប្រសិនបើពិបាកទ្រាំ មិនចាំបាច់ប្រើវិធីនេះក៏បាន។
ក្នុងចំណោមវិធីខាងលើអាចធ្វើតែមួយក៏បាន ធ្វើទាំងបីក៏បាន ឬធ្វើតែពីរក៏បាន៕
