ការវាយប្រហាររបស់ជំងឺឈឺក្បាលប្រកាំង គឺជាជំងឺកើតឡើងសឹងលើរាល់មនុស្សគ្រប់គ្នា ហើយវាអាចឈឺពីបីទៅបួនម៉ោងនិងឈឺដល់ទៅបីថ្ងៃជាប់គ្នាឯណោះ។ យ៉ាងណាមិញឈឺក្បាលនេះគឺនៅតែពិបាកពិនិត្យនិងព្យាបាល ព្រោះវាជាបញ្ហាស្មុគស្មាញមួយ។ ឈឺក្បាលប្រកាំងអាចបណ្ដាលមកពីសរសៃប្រសាទ បរិយាកាសជុំវិញ និងកត្តាហ្សែន។
ការសិក្សាថ្មីៗនេះបានរកឃើញថាថ្នាំគ្រាប់វីតាមីន B6, B12 និងអាស៊ីតហ្វូលិក អាចកាត់បន្ថយការឈឺក្បាលប្រកាំងរយៈពេល ៦ ខែ។ លទ្ធផលនេះបានប្រមូលផ្ដុំដោយអ្នកស្រាវជ្រាវ ជាពិសេស ដូចជាការសិក្សាមួយក្នុងឆ្នាំ ២០០៤ រៀបរៀងឡើងដោយព្រឹត្តិប័ត្រព័ត៌មាន European Journal of Neurology ដោយសង្កត់ធ្ងន់ថាការវាយប្រហាររបស់ជំងឺឈឺក្បាលប្រកាំងអាចបង្ការបានដោយការលេប Riboflavin ជាផ្នែកមួយនៃវីតាមីន B។
រឿងមួយផ្សេងទៀត ដែលធ្វើឱ្យមនុស្សងាយនឹងឈឺក្បាលប្រកាំងគឺ ការផ្លាស់ប្ដូរហ្សែនមួយចំនួនដែលបណ្ដាលឱ្យកើនឡើងនូវកម្រិតអ័រម៉ូន Homocysteine ។ វាត្រូវបានរកឃើញ ថាអ័រម៉ូន Homocysteine អាចកាត់បន្ថយបានជាមួយនឹងវីតាមីន B6 និង B12 ។
អាហារដែលសម្បូរវីតាមីន B6 និង B12 មានដូចជាស៊ុត ផ្លែបឺរ សណ្តែកដីស្ងោរ នំប៉័ងស្រូវសាលី តៅហ៊ូ សាច់អាំង និងត្រីសាល់ម៉ុង៕
