adverise with khmeread 123

រ៉ឺម៉កម៉ូតូឆ្លងផ្លូវ រថយន្តកូរ៉េបុករុញពីក្រោយរបួសធ្ងន់ម្នាក់

     ភ្នំពេញ ៖ បុរស​ជា​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារតែ​គាត់​បើក​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ម៉ាក​កូរ៉េ ចំណុះ​១​តោន​ដឹក​គ្រឿង​ម៉ាស៊ីន​បុក រុញ​ពីក្រោយ នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​វេលា​ម៉ោង ៩​និង​៤០​នាទី​យប់​ថ្ងៃទី​៤ មករា ២០១៥ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​
    ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​មាន​ម៉ូតូ​រ៉ឺម៉ក​២​ផ្សេងទៀត​ដឹង​ក្រណាត់​ជាច្រើន​ដំ​ុ បាន​ខូច​នៅ​កន្លែងកើតហេតុ​។ បន្ទាប់មក​ក្រុម​រ៉ឺម៉ក​ទាំងនោះ បាន​ហៅ​ក្រុម​គេ​ឲ្យ​យក​រ៉ឺម៉ក​ផ្សេងទៀត​មក​សាង​យក​ក្រណាត់​ទាំងនោះ ។​
   ក្រោយមក​ក៏​ឃើញ​ញ​បុរសរងគ្រោះ បើក​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង​ទៀត តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទិសដៅ​ពី​លិចទៅ​កើត ។​លុះ​មកដល់​កន្លែងកើតហេតុ បុរសរងគ្រោះ បាន​បត់​ឆ្លងផ្លូវ​ទៅខាង​ឆ្វេង​ដៃ ដើម្បី​ចូលទៅ​សាង​ក្រណាត់ ។​
    ខណ​:​ពេល​កំពុង​ឆ្លង​បាន​ពាក់កណ្តាល​ថ្នល់ ក៏មាន​រថយន្ត​ម៉ាក​កូរ៉េ​ហ៊ី​យាន់​ដាយ​
​ពណ៌​ស​ចំណុះ​១​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ​1L-6494 មកពី​ក្រោយ​ស្របគ្នា មក​បុក​ចំ​បញ្ឆិត ថ្ពាល់​ខាងឆ្វេង​នៃ​រថយន្ត បណ្តាល​ឲ្យ​រថយន្ត​រុញ​ម៉ូតូ​រ៉ឺម៉ក​របស់​ជនរងគ្រោះ អូស​ទៅមុខ​ជាង​១០​ម៉ែត្រ ធ្វើ​ជនរងគ្រោះ​ធ្លាក់​ទៅ​ថ្នល់​បែកក្បាល​សន្លប់​ស្តូកស្តឹង ។​
   ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន សាមុយ​ឯកជន គីម សុង មក​ដឹក​ទៅ​ស​ង្ក្រោះ​ភ្លាមៗ ។​ចំណែក​ម៉ូតូ​ស​ណ្តោ​ត​រ៉ឺម៉ក​និង​រថយន្ត​បង្ក សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​ជំនាញ​ចរ​ចរណ៍​ខណ្ឌ​ដើម្បី​រង់ចាំ​ការដោះស្រាយ ៕​

adverise with khmeread

មតិយោបល់