adverise with khmeread 1

បុរស​រូបនេះ​រកឃើញ​ស្នេហា​ពិត​ដោយសារ​លេខ​ទូរស័ព្ទ​មួយ​ដែល​គេ​សរសេរ​ចោល​លើ​ជញ្ជាំង​បង្គន់​

    ​អ្នកបើករថយន្ត​បើក​ទំនិញ​ម្នាក់នេះ​មាន​អារម្មណ៍​ឯកា​រហូតដល់​ថ្នាក់​គាត់​បាន​ផ្ញើ​សារ​ទៅ​លេខ​មួយ​ដែល​គាត់​បានឃើញ​នៅលើ​ជញ្ជាំង​បង្គន់​។​

​    ​សកម្មភាព​របស់គាត់​បានធ្វើឱ្យ​គាត់​រកបាន​ស្នេហ៍​ពិត​ក្នុង​ជីវិត​របស់គាត់​។ លោក Mark Ellis មកពី​តំបន់ Bridgehouse ទីក្រុង Yorkshire ចក្រភព​អង់គ្លេស​បាន​ផ្ញើ​សារ​ទៅ​នាង Donna Roberts ជា​ម្ចាស់​លេខ​សរសេរ​ទុក​លើ​ជញ្ជាំង​ដោយ​អតីត​មិត្ត​ប្រុស​នាង​។​

​    ​សា​រលើ​ជញ្ជាំង​នោះ​និយាយថា "​ប្រសិនបើ​អ្នក​ចង់បាន​ស្រី សំ​*** ល្អឆើត​នេះ តេ​ទៅ Donna ភ្លាម​ទៅ​"​។ គាត់​បានសម្រេច​ចិត្ត​ផ្ញើ​សារ​ទៅ​នាង​ដោយ​សរសេរថា "​សួស្ដី តើ​អ្នក​មានរឿង​អ្វី​កើតឡើង​?"​។​

​    ​លោក Ellis បាន​ប្រាប់​វេ​ប​សាយ The Sun កាលពី​ថ្ងៃ​ចន្ទ​ថា "​ខ្ញុំ​ចង់ឃើញ​ចង់ដឹងថា​តើ​វា​ពិតប្រាកដ​ដូច្នោះ​មែន​ក៏​អត់​។ យើង​នៅតែ​អស់សំណើច​ដោយសារ​រឿងនេះ​"​។​

​    ​នាង Roberts ជា​លេខាធិការ​ផ្នែក​ច្បាប់​ចង់​ភ័យ​បន្តិច​ស្អី​បន្តិច ដោយ​ងឿងឆ្ងល់​ថា​គាត់​បាន​លេខ​ខ្លួន​ដោយ​របៀប​ណា​។​

​    ​យ៉ាងណាមិញ ពួកគេ​បាន​សន្ទនា​គ្នា​និង​បាន​ជួប​មុខ​គ្នា​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​នោះ​។ ពួកគេ​ទាំងពីរ​បាន​លង់​ស្នេហ៍​នឹង​គ្នា ពេល​បានឃើញ​គ្នា​ទៅវិញទៅមក​។ ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ​ឥឡូវ​បានកូន​ពីរ​នាក់​ហើយ ដោយ​ម្នាក់​អាយុ ៨ ឆ្នាំ និង​ម្នាក់ទៀត ៩ ឆ្នាំ​៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់