adverise with khmeread 1

អាណិតណាស់! ប៉ូលិសចាប់ម្ដាយ ដោយកូនបីនាក់ ក្នុងចំណោមចោរ​លូក​ហោប៉ៅ​១១​នាក់​

    សៀមរាប ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ក្រុម​ជន​លូក​ហោប៉ៅ​ដ៏​សកម្ម​ក្នុង​មណ្ឌល​កម្សាន្ត​ផាប់​ស្ទី​តដល់​ឫសគល់​ដោយ​ឃាត់ខ្លួន​បាន​ចំនួន​១១​នាក់​(​ស្រី​៣​នាក់​)​កាលពី​ថ្ងៃទី​១៦​ សីហា​ ឆ្នាំ​២០១៦​នា​ក្រុង​សៀមរាប។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១ -​ឈ្មោះ ទុំ ច​ន ភេទប្រុស អាយុ​៣៣​ឆ្នាំ​ស្នាក់ នៅ​ភូមិ​វិហា​ចិន មេក្លោង​នាំ​ធ្វើ​សកម្មភាព​, ២-​ឈ្មោះ ទុំ សារ៉ាន់ ភេទប្រុស អាយុ២២​ឆ្នាំ​ស្នាក់នៅ​ភូមិ​វិហា​ចិ មេក្លោង​អ្នក​ចែក​លុយ​, ៣-ឈ្មោះ ​ម៉ៅ តា ភេទស្រី អាយុ១៨ឆ្នាំ​ស្នាក់នៅ​ភូមិ វិហា​ចិន ជា​មេក្លោង​នាំ​ធ្វើ​សកម្មភាព​, ៤- ឈ្មោះ ឆន ប៉ូ​លីន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ស្នាក់នៅ ភូមិ អារញ​សាគរ ជា​អ្នក​ដឹក​ទំលាក់​, ៥- ឈ្មោះ ឯម ផស្ស ភេទប្រុស អាយុ២៣ឆ្នាំ​​ នៅ​ភូមិ វត្ត​ដំណាក់ អ្នក​លូក​ហោប៉ៅ​, ៦-ឈ្មោះ ទេព ស្រី​នី​ត ភេទស្រី អាយុ​២៤​ឆ្នាំ​ស្នាក់នៅ ភ​មិវិហា​ចិន អ្នក​ចាំ​ទទួល​លុយ​និង​មើល​កូនក្មេង​, ៧-​ឈ្មោះ ភឿន សុ​ភេ​ន ភេទប្រុស អាយុ​២៣ឆ្នាំ ស្នាក់នៅ ភូមិស្ពាន​ជ្រាវ ជា​អ្នក​ចល័ត សម្ភារៈ​ពេល​ក្មេងៗ​លួចបាន​, ៨ -​ឈ្មោះ​ ពេទ្យ រិ​ទ្ធ ភេទស្រី អាយុ១៥​ឆ្នាំ ស្នាក់នៅ​ភូមិ​វិហា​ចិន បីកូន​ក្មេង​និងលូកហោប៉ៅ​, ៩-​ឈ្មោះ ព្រីង លាន ភេទប្រុស អាយុ​២១២​ឆ្នាំ ស្នាក់នៅ​ភូមិ វត្ត​ដំណាក់​លូកហោប៉ៅ​, ១០- ឈ្មោះ ទុំ ចាន់ ភេទ ប្រុស អាយុ​១៣​ឆ្នាំ​ស្នាក់នៅ ភូមិ វិហា​ចិន លូក​ហោប៉ៅ ​និង​១១-ឈ្មោះ រុង រើ​ន ភេទប្រុស អាយុ១៤​ឆ្នាំ​ស្នាក់នៅ​ភូមិ ត្រៀក ជា​អ្នកលូក​ហោប៉ៅ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើនេះ​បាន​ប្រ​ព្រិ​ត្ត​អំពើ​លួច​នៅ​​យប់​ថ្ងៃទី​៧ សីហា ឆ្នាំ​២០១៦ និង​យប់ ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៦ ​និង​ពេល​កន្លង​ជាច្រើន​ករណី​ក្នុងនេះ​ពួកគេ​មាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន​៤​នាក់​គឺ​១.​ភឿន សុ​ភេ​ន​, ២.​ម៉ៅ តា​, ៣.​ទុំ ចាន់​និង​៤.​ឯម ផស្ស។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​តាម​នីតិវិធី​ច្បាប់៕


 

adverise with khmeread

មតិយោបល់