adverise with khmeread Unnamed %283%29

មនុស្ស​ប្រុស​វាយ​មនុស្ស​ស្រី​ខ្នោះ​

    កោះកុង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកោះកុង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៧ ​សីហា​នេះ បន្ទាប់ពី​បាន​បង្ក​របួសស្នាម​កើតឡើង នៅ​ចំណុចផ្សារ​កោះ​ស្តេច ស្ថិត​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង កាលពី​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៦ វេលា​ម៉ោង៦ ​និង​៣០​នាទី​ល្ងាច។

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​ឈ្មោះ កែវ វ​ណ្ណី ភេទ​ប្រុស អាយុ៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន​លំនៅ​ភូមិ​-​ឃុំកើតហេតុ​ខាងលើ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ បាន ផល្លី ភេទស្រី អាយុ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន​លំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ។​ បណ្តាល​ឱ្យរងរបួស បែកក្បាល​ខាងឆ្វេង​ផ្នែក​ខាងលើ។​

    ប៉ូលិស​បន្តថា មូលហេតុ​គឺ​ជនរងគ្រោះ​ឈ្មោះ​ បាន ផល្លី ឈ្លោះ ប្រតាយប្រតប់ ជាមួយ​ឈ្មោះ កែវ ចេង អាយុ២៣​ឆ្នាំ ត្រូវជា​កូនស្រី​របស់​ជនសង្ស័យ​ឈ្មោះ កែវ វ​ណ្ណី។ ពេល​កំពុង​ប្រតាយប្រតប់​គ្នា ជនសង្ស័យ​បាន​ចូលទៅ​ឃាត់ ហើយ​ចាប់​ជនរងគ្រោះ​បោក​ទៅនឹង​ខឿន​ស៊ីម៉​ង់ បណ្តាល​ឱ្យបែកក្បាល​តែម្តង​។​

    ករណីនេះ​កម្លាំង​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់