adverise with khmeread Football women sweden tournament semifinal brazil v cb62a87a 63ea 11e6 b7cc 991406f1fe11 copy

បាល់ទាត់នារី៖ ម្ចាស់ផ្ទះប្រេស៊ីលចាញ់ស៊ុយអែតដោយបាល់ប៉េណាល់ទីកាត់សេចក្តីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    ក្តីសង្ឃឹមរបស់ប្រេស៊ីលនៃការទទួលបានមេដាយមាសកីឡាអូឡាំពិកវិញ្ញាសាបាល់ទាត់ផ្នែកនារីជាលើកដំបូងបានឈានមកដល់ទីបញ្ចប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបរាជ័យវគ្គប៉េណាល់ទី ៤-៣ ក្រោមថ្វីដៃស៊ុយអែតកាលពីយប់ថ្ងៃអង្គារ។

    ក្រុមជម្រើសជាតិនារីស៊ុយអែតនឹងត្រូវលេងជាមួយអាល្លឺម៉ង់ ដែលបានផ្តួលកាណាដាក្នុងលទ្ធផល ២-០ នៅឯកីឡដ្ឋាន Maracana កាលពីថ្ងៃសុក្រកន្លងទៅ។

    ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹករបស់ប្រស៊ីលបានបញ្ជាក់ថា "ពួកគេបានគ្រប់គ្រងស្ថានភាពដើម្បីផ្តួលពួកយើងដោយការលេងបិទ។ ពួកគេចង់ឈ្នះការប្រកួតដោយលទ្ធផល ១-០ ប្រសិនបើមិនអាច ពួកគេត្រៀមជាស្រេចដើម្បីនាំវាទៅដល់វគ្គប៉េណាល់ទី។ វាមិនមែនសម្រាប់ឱ្យខ្ញុំរិះគន់គូប្រកួតនោះទេ ព្រោះយុទ្ធសាស្ត្រពួកគេមានប្រសិទ្ធភាព ហើយពួកគេមានលទ្ធផលល្អក្នុងការប្រកួតទាំងជាមួយយើង និងអាមេរិក"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់