14045355 276792682701852 276040867 o

ឆក់យកកាបូបភ្លៀវទេសចរណ៍បរទេសត្រូវប៉ូលិសវ៉ៃខ្នោះ

    ព្រះសីហនុ​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននាថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៤០នាទី នៅឆ្នេរមុខហាងជេជេ ក្រុមទី១៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទា់ពីបានធ្វើសកម្មភាពឆក់កាបូបស្ត្រីភ្ញៀវទេសចរណ៍បរទេស​។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ SOUBEYER PERRINE ភេទស្រី អាយុ២៥ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ GBT.1។

    ចំណែកជនសង្ស័យឈ្មោះ លី ឡេង ហៅលី សំណាង ភេទប្រុស កម្មកររោងចក្របិតត្រាំង បច្ចុប្បន្នរស់នៅភូមិទំនប់រលក​ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីបានឆក់កាបូបជនបរទេស ភ្លាមនោះត្រូវកម្លាំងជំនាញធ្វើការឃាត់ខ្លួនតែម្តង​។

    បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់