adverise with khmeread 1

ពលករខ្មែរត្រូវរន្ទះបាញ់ស្លាប់នៅដីថៃបានបញ្ជូនមកដល់ច្រកម៉ាឡៃ

    បន្ទាយមានជ័យ​ ៖ តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា នៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១៦ខែសីហា  ឆ្នាំ២០១៦ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនសាកសព
ពលករកម្ពុជាស្លាប់ដោយសាររន្ទះបាញ់តាមច្រកទ្វារតំបន់ម៉ាឡៃចំនួន២នាក់។

    លោករៈសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា សពមានឈ្មោះ១- អេង ដេត ភេទប្រុសអាយុ២៥ឆ្នាំ និង២-ឈ្មោះ អង ណា ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់ មានទីលំនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងទៀតថា សពទាំង២នាក់មានមុខរបរជាកម្មករធ្វើស្មៅដំឡូងនៅ ស្រុកអារញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ។

    លោកវរៈសេនីយ៍ត្រី តាំង សុខហេង បានបន្តទៀតថា ជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ កាលពីថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០១៦កន្លងមកនេះ។

    បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ៕


 

adverise with khmeread

មតិយោបល់