adverise with khmeread Selena justin main

Selena Gomez ទំនងជាប្តូរចិត្តវិញ បន្ទាប់ពីរិះគន់ Justin Bieber

          តើ​ Selena Gomez ពិតជាសោកស្តាយ​ចំពោះ​ការវាយ​ប្រហារពាក្យសម្តី​ទៅលើ​ Justin Bieber មែនឬ?

          បន្ទាប់ពី​ចោទប្រកាន់​អតីត​មិត្ត​ប្រុស​ថា បានបោក​ប្រាស់ចិត្ត​នាង​ ខណៈ​អ្នក​ទាំង​ពីរ​បាន​ឌឺដងដាក់គ្នាតាមបណ្តាញសង្គម Instagram នៅសប្តាហ៍​នេះ​ បន្ទាប់មកតារា​ចម្រៀងស្រីវ័យ២៤​ឆ្នាំ​រូបនេះ​ទំនង​ជា​បាន​ប្តូរ​ចិត្តរបស់នាងវិញ។

          តារា​ចម្រៀងស្រីរូបនេះបាន​ផ្ញើ​ SnapChat កាលពីព្រឹកមិញ ដែល​មាន​សរ​សេរ​អក្សរថា “អ្វីដែល​ខ្ញុំ​បាននិយាយគឺមានលក្ខណៈ​អាត្មា​និយម​និង​គ្មានន័យ”។

            តើនាងកំពុង​ពិចារណាឡើងវិញ​អំពីជម្លោះ​ដ៏ក្តៅគគុក​ ដែល​ Justin ចោទ​ប្រកាន់​នាងថា បាន​ប្រើ​ប្រាស់គាត់​ដើម្បីភាព​ល្បីល្បាញ​ និងការដែលនាង​ព្រលយ​ពាក្យ​ថា គាត់បាន​បោក​ប្រាស់​ចិត្តនាងច្រើន​លើក​ច្រើន​សា?

            Justin បាន​បង្ហាញ​ប្រតិកម្មផ្សេងចំពោះជម្លោះនេះ ហើយបាន​លុចចោល​គណនី Instagram របស់​ខ្លួន៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់