ព្រៃវែង ៖ បុរសម្នាក់បើកម៉ូតូលឿនរេចង្កូត ទាក់នឹងបង្កាន់ដៃស្ពានជ្រៃដួលស្លាប់ភ្លាមនៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ ដែលគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូ ដួលដោយខ្លួនឯងនៅចំណុចលើស្ពានជ្រៃ ផ្លូវជាតិលេខ៨ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឈុន ឡេងភេទ ប្រុសអាយុ២៩ឆ្នាំ បើកម៉ូតូស្លាកលេខ 1Y- 9562 ស្នាក់នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
