adverise with khmeread Jess 1

Jess Impiazzi បង្ហាញសាច់សខ្ចីនៅលើទំព័រប្រក្រតីទិនឆ្នាំថ្មី

          តាម​ធ​ម្មតា ប្រក្រតីទិន​មិនមែនជា​របស់សំខាន់​បំផុត​ដែល​មហាជន​ភាគ​ច្រើន​ប្រាថ្នាចង់មើលនោះទេ ទោះបីជាយ៉ាងណា ក្រោយ​ពី​បាន​មើល​រូប​ភាព​របស់​នាង Jess Impaiazzi នៅ​លើ​ប្រក្រតីទិន​សម្រាប់​ឆ្នាំ​២០១៧​ មនុស្ស​ជា​ច្រើន​ប្រ​ហែល​ជា​ពិចារណា​ឡើង​វិញ។

          តួស្រីក្នុង​រឿង “Ex On The Beach” បាន​ថតរូប​រួច​ហើយ​សម្រាប់ប្រក្រតី​ទិន​​ឆ្នាំក្រោយ ហើយជឿជាក់ថា ​អ្នក​គាំទ្រ​នឹងប្រញាប់ប្រញាល់​រក​ជាវ​ប្រក្រតីទិន​នេះជា​មិនបាន​ ដើម្បីបានឃើញ​រូបភាពដ៏​សិចស៊ីនិងស្រស់ស្អាត​របស់​តារា​ស្រី​រូប​នេះ។

          ក្នុងរូបភាព​មួយនោះ Jess មើល​ទៅស្រស់ស្អាតដូចជា​តារា​ម៉ូដែល​របស់​ទស្សនា​វដ្តី Playboy អីចឹង ខណៈ​ពេល​នាង​ឈរ​ពត់​ពេន​ថតរូបភាព​អាក្រាត​កាយ​ ហើយអាចថា នេះគឺជា​រូបភាពដែល​ស្រស់ស្អាតបំផុត​របស់នាង។

          នៅក្នុងរូបភា​ពមួយទៀត​នោះ គេឃើញ​នាង​អង្គុយ​ក្រឡេក​មក​ចំហៀងខ្លួន​ នៅ​ចំពីមុខឡកម្តៅ។ ចំណែក​រូបភាព​មួយទៀត គេឃើញនាងឈរថតអាក្រាត​កាយ​ទាំងស្រុង ដោយ​មាន​តែស្បែកជើងកែងចោទពណ៌​ខ្មៅ​ ខណៈ​ពេល​នាង​ផ្អែក​ទៅ​ជញ្ជាំង។

          ស្របពេលជាមួយគ្នានោះដែរ Jess បាន​បង្ហើបប្រាប់ពី​ការពិតនៅពីក្រោយ​ការ​ត្រឡប់​មក​ផ្ទះ​វិញ​ឆាប់រហ័ស​បន្ទាប់ពី​ការថត​សម្រាប់កម្មវិធីរបស់ទូរទស្សន៍ MTV កាល​ពីសប្តាហ៍​មុន។

          មានការអះអាងថា នាងត្រូវបាន​គេ​បណ្តេញ​ចេញពី​កម្មវិធី​ដោយ​សារ​តែ​នាង​មាន​ទំនាក់ទំនងស្នេហាលួចលាក់។ ប៉ុន្តែ Jess និយាយថា ហេតុ​ផល​នៅ​ពី​ក្រោយ​ការ​ចាកចេញរបស់​នាង​គ្មាន​អ្វីទាក់ទិនននឹង​មិត្តប្រុស​របស់នាងទេ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់