adverise with khmeread Unnamed

ប៉ូលិសឃាត់ចិន-យួន២១នាក់ចូលមកធ្វើការស្រុកខ្មែរខុសច្បាប់

    ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសចម្រុះបានធ្វើការការងារត្រួតពិនិត្យជនអន្ដោប្រវេសន៍កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទី នៅដីឡូតិ៍គ្មានលេខ ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់,​ ខណ្ឌចំការមន​ រកឃើញជនបរទេសមកធ្វើការខុសច្បាប់ចំនួន២១នាក់។

    ប៉ូលិសនិយាយថា​ ប៉ូលិសខណ្ឌចំការមន និងប៉ូលិសការិយាល័យអន្ដោប្រវេសន៍ រាជធានីភ្នំពេញ​
សហការជាមួយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានធ្វើការត្រួតពិនិត្យជនបរទេសមួយគោលដៅ នៅសង្កាត់ទន្លេបាសាក់ ដោយបានឃាត់ខ្លួនជនបរទេស
ចំនួន២១នាក់ (ប្រុស) ជាជនជាតិចិន២០នាក់ និងជនជាតិយួនចំនួន០១នាក់, ពីបទចូលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាខុសច្បាប់​  
រួចប្រគល់ឱ្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី​៕


 

adverise with khmeread

មតិយោបល់