adverise with khmeread Untitled 1

James Rodriguez ធ្វើឱ្យក្លឹបធំៗនៅ Premier League ជ្រួលជ្រើមខណៈ Real មានបំណងលក់កីឡាករនេះក្នុងតម្លៃ ៦៥ លានផោន

    តារាបាល់ទាត់អន្តរជាតិកូឡុំប៊ី James Rodriguez អាចនឹងឈានដល់ផ្លូវបំបែកជាមួយអធិរាជស Real Madrid ហើយ បន្ទាប់ពីលេងបានត្រឹមរយៈពេលពេញពីរឆ្នាំប៉ុណ្ណោះជាមួយពួកគេ។

    បន្ទាប់ពីមានប្រជាប្រិយភាពក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ក្នុងប្រទេសប្រេស៊ីល James បានផ្ទេរចេញពីក្រុម Monaco ក្នុងក្របខ័ណ្ឌ Ligue 1 បារាំងនៅលើកុងត្រាប្រាំមួយឆ្នាំនៅខែកក្កដា ឆ្នាំ២០១៤ ដែលមានតម្លៃ ៦៣លានផោន (ជាង៨២លានដុល្លារ)។ 

    ប៉ុន្តែយោងតាមសេចក្តីរាយការណ៍របស់កាសែត Marca អេស្ប៉ាញ ខ្សែបម្រើប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះបានទទួលសំណើពីក្លឹបនៅលីកកំពូលអង់គ្លេស Premier League ហើយអធិរាជសនឹងពិចារណាការចាកចេញរបស់គាត់ប្រសិនបើបានថ្លៃ ៦៥លានផោន (ជាង៨៤លានដុល្លារកន្លះ)៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់