adverise with khmeread Unnamed %284%29

ឃាត់ក្មេងទំនើងជិះម៉ូតូ "ប្រែន" បង្កការរំខាន

    ក្រចេះ​ ៖​ ក្មេងទំនើង៥នាក់ដែលបង្កសកម្មភាពជិះម៉ូតូធំប្រដេញគ្នាដោយប្រើបំពង់ស៊ីម៉ាំងកែច្នៃឮសម្លេងខ្លាំងៗ បានបង្កការរំខានដល់អ្នកធ្វើដំណើរ និងប៉ះពាល់សណ្តាប់ធ្នាប់ក្នុងទីប្រជុំជនក្រុងនៅពេលយប់ ត្រូវប៉ូលិសល្បាតរបស់អធិការក្រុងមានវិធានការឃាត់ខ្លួនមកអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យពួកគេបញ្ឈប់សកម្មភាព ដែលប៉ះពាល់សន្តិសុខសណ្តាប់សង្គមបែបនេះតទៅទៀត​។

    ប៉ូលិសនិយាយថា​ ក្មេងទំនើងទាំង៥នាក់រួមទាំងម៉ូតូធំ៥គ្រឿង ដែលប៉ូលិសក្រុងក្រចេះចាប់ឃាត់នៅយប់ថ្ងៃទី១៥ សីហា កន្លងទៅនេះ មានទី១.ឈ្មោះ បិន ឡង់ដា អាយុ១៧ឆ្នាំ, ទី២.ឈ្មោះ វុធ លីហេង អាយុ១៥ឆ្នាំ ជនទាំងពីររស់នៅសង្កាត់អូឬស្សី ក្រុងក្រចេះ, ទី៣.ឈ្មោះ ឈឹម ប៉េងហុង អាយុ២២ឆ្នាំ រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ, ទី៤.ឈ្មោះ ចន រដ្ឋា អាយុ២០ឆ្នាំ និងទី៥.ឈ្មោះ អ៊ាង ម៉េងគ័ង អាយុ២០ឆ្នាំ ជនទាំងពីររស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

    ប៉ូលិសក្រុងក្រចេះបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនមកអប់រំណែនាំ ក្មេងទំនើងទាំង៥នាក់ ត្រូវបានប៉ូលិសតម្រូវឱ្យអាណាព្យាបាលមកទទួលយកទៅលំនៅឋាន និងធ្វើការទូន្មានអប់រំបន្ថែម​ ហើយអនុញ្ញាតឱ្យទៅផ្ទះវិញនាថ្ងៃទី១៦ សីហា ឆ្នាំ២០១៦​៕

adverise with khmeread

មតិយោបល់