adverise with khmeread Neuer 1024x681

ដោយសារស្ថិតិរវាង Joe Hart និង Manuel Neuer ទើបធ្វើឱ្យ Guardiola មិនដាក់អ្នកចាំទីជម្រើសជាតិអង់គ្លេសចូលលេង

    មុនជ័យជម្នះ ២-១ ទៅលើឆ្មាខ្មៅ Sunderland របស់ក្រុមមេឃខៀវ Manchester City កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Pep Guardiola បានអះអាងថា Joe Hart នឹងក្លាយជាអ្នកចាំទីដៃស្អិតមួយរូប ដែល Pep ត្រូវការបំផុត។ 

    ប៉ុន្តែបន្ទាប់មកគាត់បានទម្លាក់តំណែងរបស់អ្នកចាំទីដៃទីមួយអង់គ្លេសរូបនេះចេញពីឈុត ១១នាក់ដំបូងរបស់ខ្លួន ហើយបន្តប្រមាញ់កីឡាករថ្មីដោយការទិញចូលអ្នកចាំទី Claudio Bravo របស់ក្រុម Barcelona។ ទាក់ទិនរឿងនេះ អ្នកចាត់ការថ្មីក្រុមមេឃខៀវហាក់ដូចជាបានផ្លាស់ប្តូរចិត្តគំនិតរបស់គាត់យ៉ាងឆាប់រហ័ស។

    Guardiola ចង់បានអ្នកចាំទីដៃទីមួយ ដែលរីករាយនឹងគ្រាប់បាល់នៅលើជើងរបស់គាត់ ហើយពេញចិត្តជ្រើសរើសនូវអ្នកចាំទីលេងបាល់ខ្លីជាជាងការលេងបាល់វែង។ ស្ថិតិបានបង្ហាញថា Hart មិនមែនអ្នកចាំទីប្រភេទនោះឡើយ។

    Guardiola បានធ្វើដំណើរមកដល់ទឹកដី Etihad ពី Bayern Munich កាលពីដើមទីផ្សារដូវក្តៅនេះ ដោយធ្លាប់បានធ្វើការជាមួយអ្នកចាំទីដ៏ឆ្នើមរបស់ពិភពលោកអស់រយៈពេលបីរដូវកាល។

    Manuel Neuer គឺជាតួអង្គសំខាន់នៅក្នុងការលើកពាន Bundesliga បីរដូវកាលជាប់ៗគ្នារបស់ Bayern ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ និងបានជួយឱ្យអាល្លឺម៉ង់ឈ្នះពានពិភពលោក 2014 World Cup ផងដែរ។ គាត់ក៏បានក្លាយទៅជាបេក្ខជនទីបីក្នុងការបោះឆ្នោតជ្រើសតារាឆ្នើមពិភពលោក Ballon d'Or ក្នុងខែមករា ឆ្នាំ២០១៥ ដែលបញ្ចប់នៅក្រោយ Cristiano Ronaldo និង​ Lionel Messi ។

    ប៉ុន្តែសម្រាប់លក្ខណៈលេងបាល់ខ្លីៗដែលគាត់មាន វាគឺជាសមត្ថភាពជាមួយបាល់នៅនឹងជើងរបស់ Neuer ដែលបានធ្វើឱ្យគាត់ក្លាយទៅជាលក្ខណៈដ៏ល្អឥតខ្ចោះមួយសម្រាប់យុទ្ធសាស្រ្តប្រចាំត្រកូលរបស់ Guardiola ។

    ក្នុងការបង្ហាញខ្លួនចំនួន ៩៧លើកក្នុងលីកក្នុងបីរដូវកាលចុងក្រោយនេះ អ្នកចាំទីអាល្លឺម៉ង់វ័យ ៣០ឆ្នាំរូបនេះបានប៉ះបាល់ខ្លីៗចេញពីចំនួន ២.០៧៧ ដងទៅកាន់មិត្តរួមក្រុមរបស់គាត់ ស្ទើរតែលើសដល់ទៅបួនដងជាមួយ Hart (៥៦២) ដែលត្រូវបានជំនួសតំណែងដោយ Willy Caballero កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់