374782c000000578 3742872 image a 1 1471338028882

ញាក់សាច់! ក្មេងប្រុសស្បែកខ្មៅម្នាក់នេះធ្វើការជាអ្នករត់តុនៅអាយុ ១៦ ឆ្នាំ រៀនជាប់និទ្ទេស A ហើយឥឡូវក្លាយជាមហាសេដ្ឋីវ័យក្មេង

    និស្សិតសាកលវិទ្យាល័យម្នាក់នេះរកលុយបានរាប់ពាន់ផោនពីការធ្វើពាណិជ្ជកម្មចេញពីបន្ទប់គេងរបស់គាត់ ខណៈកំពុងធ្វើការក្រៅម៉ោងនៅហាង McDonald's ក្នុងពេលដំណាលគ្នា។

    Robert Mfune ទើបតែអាយុ ១៦ ឆ្នាំទេ នៅពេលគាត់បានរៀនអំពីមូលដ្ឋានគ្រឹះនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធយក ២ ធ្វើជាគោល ដោយរត់ការឱ្យក្រុមហ៊ុនហិរញ្ញវត្ថុមួយ បន្ទាប់ពីចេញពីរៀន។

    គាត់បានចាប់ផ្ដើមធ្វើជំនួញពីផ្ទះរបស់គាត់ក្នុងទីក្រុង Southampton នៅអាយុ ១៧ ឆ្នាំ និងបានរកប្រាក់គ្រប់គ្រាន់ដើម្បីទិញរថយន្ត Bentley តម្លៃ ១៣ ម៉ឺនផោន (ជិត ១៧ ម៉ឺនដុល្លារ) មុនពេលរូបគេប្រឡងជាប់និទ្ទេស A។

    Mfune ឥឡូវបានទិញផ្ទះឱ្យម្ដាយគាត់ក្នុងតម្លៃ ១៣ ម៉ឺនផោន និងរថយន្តមួយគ្រឿង ហើយឥឡូវបានក្លាយជាមហាសេដ្ឋីមុនវ័យ ២០ ឆ្នាំទៅទៀត។

    អ្នកជំនួយញរូបនេះនិយាយថា "ចូលរៀនបន្តនៅសាកលវិទ្យាល័យ ធ្វើការជាអ្នករត់តុនៅហាង McDonald's និងធ្វើជំនួញខាងហិរញ្ញវត្ថុពីផ្ទះគឺជាពេលវេលាដ៏លំបាកបំផុតក្នុងជីវិតរបស់ខ្ញុំ"។

    ភាពជោគជ័យចាប់ផ្ដើមជាមួយនឹងការងារនៅក្រុមហ៊ុនហិរញ្ញវត្ថុមួយបន្ទាប់ពីចេញពីរៀននៅសាកលវិទ្យាល័យ។ លោក Mfune បានរៀនសូត្រដឹងអស់អំពីរបៀបរបបរកស៊ី និងការងាររាក់ជ្រៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ពេលធ្វើការក្រៅម៉ោងឱ្យក្រុមហ៊ុនហិរញ្ញវត្ថុនោះ។

    Mfune និយាយថា "ពេលធ្វើការជាអ្នករត់តុ ខ្ញុំបានក្រេបជញ្ជក់ចំណេះដឹងមួយចំនួន ព្រោះខ្ញុំបានជួបមនុស្សចេះជំនាញច្បាស់លាស់រាល់ថ្ងៃ។ ខ្ញុំបានយកអ្វីដែលខ្ញុំបានរៀនពីពួកគេមកស្រាវជ្រាវបន្ថែមនៅផ្ទះ"។ 

    នៅអាយុ ១៧ ឆ្នាំគាត់បានចាប់ផ្តើមធ្វើជំនួញពីផ្ទះខ្លួនឯង ដោយបង្កើតគណនីធនាគារមួយក្រោមឈ្មោះម្តាយរបស់គាត់ដើម្បីអាចធ្វើការក្រោមអាយុស្របច្បាប់បាន ហើយស្របពេលនោះដែរ គាត់បានធ្វើការជាអ្នករត់តុនៅ McDonald's និង ខំរៀនរហូតបាននិទ្ទេស A ផងដែរ។

    អ្នកប្រៀនប្រដៅ (Mentor) មួយរូបបានជួយឱ្យសហគ្រិនវ័យក្មេងនេះបង្កើតគណនីផ្ទាល់ខ្លួន ដែលឥឡូវនៅអាយុ ១៨ ឆ្នាំគាត់កំពុងប្រើប្រាស់វាដើម្បីបង្កើនចំណូលបន្ថែមរាល់ថ្ងៃ។ 

    Mfune និយាយថា "គោលដៅខ្ញុំគឺធ្វើឱ្យមនុស្សសប្បាយចិត្ត។ ខ្ញុំតែងប្រាកដថាគ្រប់គ្នាទទួលបាននូវអ្វីដែលពួកគេត្រូវការ ខ្ញុំគឺបែបនេះឯង"៕

 

ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់