កោះកុង ៖ ប៉ូលិសស្រុកស្រែអំបិល បានប្រគល់ក្បាលគ្រាប់មិនទាន់ផ្ទុះចំនួន ៣ គ្រាប់ ឱ្យទៅអង្គការ CMAC ដើម្បីយកទៅកម្ទេចចោលកាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ៩និង៤០ នាទីព្រឹក។
ប៉ូលិសនិយាយថា គ្រាប់សល់ពីសម័យសង្គ្រាមទាំងនោះរួមមាន ក្បាលគ្រាប់ទី១ ប្រភេទ 122mm, ក្បាលគ្រាប់ទី២ ប្រភេទដេកា ៧៥ និងក្បាលគ្រាប់ទី៣ ប្រភេទគ្រាប់ត្បាល់ 120mm ដែលប្រជាពលរដ្ឋបានប្រទះឃើញនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ៕
