adverise with khmeread Ip man 3

រឿង Ip Man 3 របស់​កុំ​កុំ​ផ្តួល​រឿង Star Wars ឡើង​មកឈរ​លេខ ១ នៅ​សិង្ហ​បុរី​ក្នុង​សប្តាហ៍​ទី​២

    ​ភាពយន្ត Ip Man 3 បាន​ផ្តួល​ភាពយន្ត  Star Wars: The Force Awakens  ឡើងមក​លេខ ១ ក្នុង​ការលក់​សំបុត្រ​សម្រាប់​រយៈពេល​ពី​រ​សប្តាហ៍​ជាប់ៗ​គ្នា​នៅ​សិង្ហ​បុរី បើទោះបីជា​បានចេញ​បន្ទះ​ឌី​ស​សម្រាប់​បញ្ចាំង​តាម​រោងភាពយន្ត​តិចជាង​រឿង​វិទ្យាសាស្ត្រ​របស់​អាមេរិក ៣០ ដុំ​ក៏ដោយ​។

​    ​នេះ​ក៏​ជា​ភាពយន្ត​ចិន​លើកដំបូង​ផងដែរ ដែល​រកចំណូលបាន​ដល់​ខ្ទង់ ៥ លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ថ្ងៃ ដោយ​បំបែក​ឯតទគ្គ​កម្ម​រក​ចំណូល​បាន​សរុប​ចំនួន ៥,៧ លាន​ដុល្លារ​គិត​តាំងពី​ការ​បញ្ចាំង​ដំបូង​នៅ​ថ្ងៃបុណ្យ​ណូអែល​។

​    ​ក្នុង​រយៈពេល​បួន​ថ្ងៃ​ចាប់ពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​រហូតដល់​ថ្ងៃអាទិត្យ​មុន (៣ មករា​) រឿង Ip Man 3 វគ្គ​បី ដែល​ពោរពេញ​ដោយ​ក្បាច់គុន​សម្តែង​ដោយ​តារាភាពយន្ត​ជើងចាស់​កុំ​កុំ ឬ Donnie Yen រកចំណូលបាន ២,១១ លាន​ដុល្លារ​ជាមួយនឹង​ឌី​ស​បញ្ចាំង ៥៥ ដុំ​។

​      ចំណូល​ពី​ការលក់​សំបុត្រ​សរុប​របស់​ភាព​យន្ត The Force Awakens គិត​ត្រឹម​ថ្ងៃអាទិត្យ​គឺ​នៅតែមាន​ចំនួន​ខ្ពស់ជាង គឺ ៨,៩៣ លាន​ដុល្លារ ប៉ុន្តែ​រឿងនេះ​បានដាក់​បញ្ចាំង​តាម​រោងភាពយន្ត​មួយ​សប្តាហ៍​មុន​ឯណោះ គឺ​នៅ​ថ្ងៃទី ១៧ ខែធ្នូ​។

​    ​មុននេះ រឿង Ip Man 3 បាន​បំបែក​កំណត់ត្រា​មួយទៀត​សម្រាប់​ការ​ក្លាយជា​ភាពយន្ត​ចិន​រកចំណូលបាន​ខ្ពស់បំផុត​នៅ​សិង្ហ​បុរី​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ នៅពេល​រឿងនេះ​លក់​សំបុត្រ​បាន ៧៦៥.០០០ ដុល្លារ​នៅ​ថ្ងៃបុណ្យ​ណូអែល​៕

adverise with khmeread
ប្រភព៖ ស្ត្រេ​ត​ថែម​ស៍​

មតិយោបល់