adverise with khmeread Unnamed

ឆក់ខ្សែភ្លើងស្លាប់នៅដីថៃប្រគល់សពនៅច្រកប៉ោយប៉ែត

    បន្ទាយមានជ័យ ៖ សពពលករខ្មែរម្នាក់ ដែលស្លាប់នៅក្នុងដីថៃដោយសារឆក់ខ្សែភ្លើង ត្រូវបានអាជ្ញាធរថៃប្រគល់ឱ្យអាជ្ញាធរខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត​។

    តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនសាកសព ពលករកម្ពុជា
តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួនម្នាក់។

    លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា សពដែលបានបញ្ជូនមកឈ្មោះ ផាន់ សួនភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរជាកម្មករសំណង់នៅទីក្រុងបាងកក ប្រទេសថៃ។

    លោកវរ:សេនីយ៍ត្រី ជា ដា បានឱ្យដឹងទៀតថា ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦កន្លងមក។

    លោក​ ជា ដា បានឱ្យដឹងទៀតថា ក្រោយពីធ្វើកំណត់ហេតុប្រគល់ទទួលរួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread

មតិយោបល់