adverise with khmeread 3j6js6phxz24a1421f52b14bd4d4 3742747 the tank was returning to camp in southern pingtung county after a 28 1471384092387

ត្រឡប់ពីធ្វើសមយុទ្ធវិញ ជិះរថក្រោះធ្លាក់ស្ពានស្លាប់ ៣ នៅតៃវ៉ាន់

    មន្ត្រីយោធាតៃវ៉ាន់បាននិយាយថា រថក្រោះតៃវ៉ាន់មួយគ្រឿងបានរអិលធ្លាក់ពីស្ពានមួយក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីធ្វើសមយុទ្ធយោធាកាលពីថ្ងៃអង្គារ ដោយបានសម្លាប់ទាហានអស់៣នាក់ជិះក្នុងនោះ។

    យោងតាមវេបសាយ Daily Mail ពួកមន្ត្រី​បាន​និយាយថា រថក្រោះ​ CM11 ដែល​ដឹក​ទា​ហា​៥​នាក់​បាន​កំពុង​វិលត្រឡប់​ទៅ​មូលដ្ឋានកងទ័ព​វិញ​នៅពេលដែលវាបានធ្លាក់ចូលក្នុងស្ទឹង Wangsha នៅទីក្រុង Pingtung ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់។

    អ្នកបើករថក្រោះនេះនិងប្រធានក្រុមរថក្រោះនេះបានរួចផុតពីការស្លាប់ក្នុងហេតុការណ៍នេះ។ អ្នកនាំពាក្យ​កងទ័ពតៃវ៉ាន់ លោក ​Alfonso Yang បាន​និយាយថា “យើងកំពុង​តែនៅធ្វើការស៊ើបអង្កេត​នៅឡើយលើ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ”។

    ទោះយ៉ាងណាបើយោងតាមកងទ័ពបានឱ្យដឹងថា អ្នកបើករថក្រោះនេះមិនអាចបត់ឆ្វេងបាន នៅពេលដែលរថក្រោះនេះទំនងដូចជាជួបបញ្ហាមួយមុនពេលធ្លាក់ចូលទឹកស្ទឹង៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់