adverise with khmeread Unnamed

ខ្យល់ឥឡូវសាហាវណាស់! កន្ត្រាក់មួយភឹបអស់ដំបូលផ្ទះរលីង

    បន្ទាយមានជ័យ​ ៖ ផ្ទះមួយខ្នងបានរបើកដំបូលស័ង្កសីអស់៦០សន្លឹកបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់​ តែសំណាងល្អមិនមានមនុស្សគ្រោះថ្នាក់អ្វីឡើយ​។

    មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឱ្យដឹងថា នៅវេលាម៉ោង១៤ និង៤០នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ មានករណីភ្លៀងធំមួយមេ និងលាយឡំខ្យល់កន្រ្តាក់ នៅចំណុចភូមិគោកយាង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យខូចខាតរបើកដំបូលផ្ទះ ដែលកំពុងសាងសង់ទាំងស្រុងអស់ស័ង្កសីចំនួន៦០សន្លឹក។

    លោកវរៈសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ចក់ ចិត្ត ភេទប្រុស អាយុ៣២ឆ្នាំ ប្រពន្ធ ឈ្មោះ ប៉ោយ ភួន អាយុ៣០ឆ្នាំ ប៉ុន្តែពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ​៕

 

adverise with khmeread

មតិយោបល់