adverise with khmeread 14031003 276830582698062 1473523970 n

បាត់មួយយប់​ ព្រឹកឡើងឃើញប្តីលង់ទឹកស្លាប់ក្នុងប្រឡាយ

    បន្ទាយមានជ័យ​ ៖​ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឱ្យដឹងថា នៅវេលាម៉ោង៨ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ប្រពន្ធដើររកប្ដីប្រទះឃើញប្ដីលង់ទឹកស្លាប់ នៅក្នុងប្រឡាយ ស្ថិតនៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    លោកវរ:សេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឱ្យដឹងថា សពមានឈ្មោះ សាន គឹមសិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

    លោកជា ពិសី បានឱ្យដឹងទៀតថា តាមសំដីប្រពន្ធជនរងគ្រោះ ឈ្មោះនាក់ សុខា អាយុ៤៤ឆ្នាំ មានកូន៣នាក់ ប្រុស២ ស្រីម្នាក់ បានប្រាប់ថា
ប្ដីរបស់គាត់បានផឹកស្រាស្រវឹងរួចបានទៅដាក់មង នៅតាមប្រឡាយទឹកខាងលិចផ្ទះចម្ងាយប្រហែល១៥០ម៉ែត្រតាំងពីម៉ោង៥ល្ងាច ថ្ងៃទី១៥ម្លេះ។

    ដោយបាត់ប្ដីពេញមួយយប់ ទើបព្រឹកឡើងម៉ោងប្រហែល៨ ថ្ងៃទី១៦ គាត់ក៏ទៅរកប្ដីស្រាប់តែប្រទះឃើញសពប្ដីលង់់ទឹកស្លាប់
ទើបរាយការណ៍មកសមត្ថកិច្ច។

    លោក ជា ពិសី បន្តទៀតថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះ លង់ទឹកស្លាប់ដោយសាមងរុំជើង (ព្រោះសាកសពពេលស្រង់ពីទឹកឃើញមងរុំជើងជាប់ទាំងសងខាង)។ 

    បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread

មតិយោបល់