adverise with khmeread Untitled

ភរិយាឈឺពោះសម្រាលកូនលើឡានថ្មីទើបទិញ ហើយបានវេជ្ជបណ្ឌិតជួយទាន់ ប៉ុន្តែចុងក្រោយរឿងមិននឹកស្មានបានកើតឡើង

    វេជ្ជបណ្ឌិតឈ្មោះ Brian Snyder ជាគ្រូពេទ្យវះកាត់ម្នាក់បានដើរទៅខាងក្រៅមន្ទីរពេទ្យស្រាប់តែឃើញស្រ្តីមានផ្ទៃពោះម្នាក់ដែលអង្គុយក្នុងឡានមួយទើបទិញកំពុងហូរឈាម ហើយនៅជុំវិញនាងគឺមានស្វាមីភ័យស្លន់ស្លោម្នាក់ និងអ្នកឈរមើលពោរពេញដោយការបារម្ភជាច្រើននាក់។ វេជ្ជបណ្ឌិតដឹងថាស្រ្តីឈ្មោះ Andrea ជិតសម្រាលកូនហើយ និងមិនអាចបង្អែបង្អង់ពេលនោះឡើយ។

    វីដេអូនេះសឹងមិនជឿនេះគឺបានមកពីសាច់រឿងពិតដែលគេសម្តែងក្នុងរឿង Discovery’s Untold Stories of the E.R.,។ នាង Andrea មិនអាចធ្វើចលនាបានទេ វេជ្ជបណ្ឌិតវីរបុរសនោះបានសម្រាលកូនស្រីឱ្យនាងនៅក្នុងកន្លែងអង្គុយខាងមុខរថយន្តនោះតែម្តង ព្រោះស្ថានភាពរបស់គាត់គឺមិនអាចលើកដាក់គ្រែរុញបានទេ។

    សំឡេងក្មេងស្រែកយំចាប់ផ្ដើមបន្លឺឡើង ហើយអ្នកឈរមើលជុំវិញនោះបានសាទរ និងអរគុណចំពោះគ្រូពេទ្យនោះជាខ្លាំង។ ភារកិច្ចរបស់គ្រូពេទ្យត្រូវបានបញ្ចប់ ចូលមកដល់ភារកិច្ចប្ដីវិញម្ដង។

    បន្ទាប់ពីប្រពន្ធគាត់ឆ្លងទន្លេរួច បុរសជាប្ដីដែលកំពុងភ័យស្លន់ស្លោនោះបានចូលមកមើលកូនរបស់គាត់។ បន្ទាប់មកគាត់ទើបតែចាប់អារម្មណ៍ថា រថយន្តរបស់គាត់ប្រលាក់សុទ្ធឈាមរបស់ប្រពន្ធគាត់លើរថយន្តថ្មីស្រឡាងនេះ។ បុរសជាប្ដីបាននិយាយថា "អូនសម្លាញ់ នេះជារថយន្តថ្មីរបស់ពួកយើង! ឈុតឌីហ្សាញខាងក្នុងត្រូវបានកុម្ម៉ង់ឡើងយ៉ាងពិសេស! ម៉េចក៏អូនមិនអាចទ្រាំ ១៥ នាទីទៀតអ៊ីចឹង?"។

    នាង Andrea ឮដូច្នេះ ក៏បានដាល់ប្ដីរបស់ខ្លួនសន្លប់ឈឹង ដោយសារបន្ទោសប្រពន្ធខុសរឿង។ ចុងបញ្ចប់ មានមនុស្ស ៣ នាក់ត្រូវដេកពេទ្យរាប់ទាំងសា្វមី ប្រពន្ធ និងកូន។ 

    រឿងខាងលើជារឿងពិត ប៉ុន្តែត្រូវបានយកមកសម្តែងជាវីដេអូចម្លងតាមសកម្មភាពដូចខាងក្រោម៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់