adverise with khmeread 13988742 276911776023276 1348594698 n

សង្វេគចិត្តណាស់! លោកតាអាយុ៨៥ឆ្នាំដួលស្លាប់លើស្មៅ

    ប៉ៃលិន ៖​ លោកតាវ័យ៨៥ឆ្នាំត្រូវបានគេប្រទះឃើញដេកស្លាប់លើស្មៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦វេលាម៉ោងប្រមាណ ៦ព្រឹកនេះនៅចំណុចអូរជ្រៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ បើតាមការអះអាងរបស់ប៉ូលិសថាស្លាប់ដោយសារគាំងបេះដូង​។
មានករណីមនុស្សដេកស្លាប់ចំនួន ០១ករណី នៅចំណុចអូរជ្រៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ប៉ូលិសនិយាយថា​ សាកសពឈ្មោះ ឃុត ឈឿន ភេទប្រុស អាយុ៨៥ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គរឬគាំងបេះដូងដួលផ្កាប់មុខ។

    បច្ចុប្បន្នត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់