adverise with khmeread 1

មូលហេតុ ៣ យ៉ាង​ដែល​គ្រប់គ្នា​គួរ​សាក​ជប់​ខ្យល់​

    ​ជាធម្មតា​ឆ្លង​ចូលឆ្នាំថ្មី មនុស្ស​ភាគច្រើន​តែងតែ​បាននាំគ្នា​កំណត់​គោលដៅ​នានា និង​រីករាយ​នឹង​ឱកាស​ក្រេប​យក​បទពិសោធន៍​ថ្មីៗ​។ ហើយ​ការរក្សា​សុខភាព​ឱ្យ​ល្អ​ក៏បាន​ស្ថិតក្នុង​បញ្ជី​របស់​មនុស្ស​គ្រប់គ្នា​ផងដែរ​។ អ្វីដែល​មនុស្ស​គ្រប់គ្នា​មិនគួរ​មើលរំលង​នាឱកាស​ឆ្នាំ​ថ្មី ២០១៦ នៅពេល​និយាយ​ដល់​ការរក្សា​សុខភាព​គឺ​ការសាកល្បង​នាំគ្នា​ជប់​ខ្យល់​។ ការ​ជប់​ខ្យល់​គឺជា​បច្ចេកទេស​ដ៏​អស្ចារ្យ​មួយ​ដែល​អាចជួយ​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ​ប្រសើរឡើង​ព្រមទាំង​ផ្តល់នូវ​អត្ថប្រយោជន៍ ច្រើន​រាប់មិនអស់​។ ដោយសារ​ហេតុនេះហើយ មនុស្ស​គ្រប់​រួប​គួរតែ​ពិចារណា​ធ្វើការ​ជប់​ខ្យល់​ផ្អែកលើ​ហេតុផល​បីយ៉ាង​ដូចខាងក្រោម​។

១. តារា​ល្បីៗ​ចាប់ផ្តើម​និយម​ជប់​ខ្យល់​
​    ​តារា​ហូលីវូដ​នាង Gwyneth Paltrow បានបង្ហាញ​ខ្លួន​លើ​កម្រាលព្រំ​ក្រហម​ជាមួយនឹង​ស្នាម​ជប់​ខ្យល់​ពេញ​ខ្នង​។ នាង​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​សារព័ត៌មាន ហើយ​ក្រោយមក​នាង​បាន​ពន្យល់​ទៅដល់​ពិធីករ​ទូរទស្សន៍​លោកស្រី Oprah ថា "​វា​មាន​អារម្មណ៍​អស្ចារ្យ​ខ្លាំងណាស់ វា​ពិតជា​ស្រួលខ្លួន​មែន​"​។
​    ​
​    ​សព្វថ្ងៃ​នាង​មិនមែនជា​តារា​ហូលីវូដ​តែ​ម្នាក់​ទេ​ដែល​ចូលចិត្ត​ជប់​ខ្យល់ សូម្បី​តារា​ជាច្រើនរូប​ទៀត​ក៏​ងប់​នឹង​ការ​ជប់​ខ្យល់​នេះដែរ​។ កាលពី​ខែមេសា​ឆ្នាំមុន នាង Jennifer Aniston បានមក​ក្នុង​ពិធី​ដាក់​បញ្ចាំងភាពយន្ត​រឿង "Call Me Crazy" ដែល​ធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ឈុតខ្មៅ​វាល​ខ្នង​បញ្ចេញ​ស្នាម​ជប់​របស់​នាង​។ នាង​ក៏​ល្បី​ថា​ជា​មនុស្ស​ងប់​នឹង​ការ​ជប់​ខ្យល់ និង​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ផងដែរ​។

​    ​តារា​ល្បី​ជាច្រើនរូប​ទៀត​ដូចជា Jessica Simpson, Lady Gaga, Victoria Beckham, Chris Martin និង Brad Pitt ក៏​ចូលចិត្ត​ជប់​ខ្យល់​ដែរ ដូច្នេះ​ហេតុអ្វី​បានជា​គ្រប់គ្នា​មិនគួរ​សាកល្បង​ជប់​ខ្យល់​ឱ្យបាន​ញឹកញាប់​ដូច​តារា​ទាំង​នោះដែរ​?

២. ពួក​អត្ត​ព​លិ​ក​ប្រើការ​ជប់​ខ្យល់​ធ្វើជា​អាវុធ​សំងាត់​របស់ខ្លួន​
​    ​នាង Wang Qun កីឡាការិនី​ហែល​ទឹក​ចិន​បានបង្ហាញ​ស្នាម​ជប់​របស់​នាង​អំឡុង​ការប្រកួត​អូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ ២០០៨​។ ដោយ​តែងតែ​ស្វែងរក​វិធីសាស្ត្រ​ធម្មជាតិ​ដើម្បី​ធ្វើឱ្យ​សុខភាព​ល្អប្រសើរ​ឡើង និង​ជម្រុញ​ដល់​ការប្រកួត​របស់ខ្លួន អត្ត​ព​លិ​ក​ច្រើនឡើងៗ​បាន​ងាក​មករក​ការ​ជប់​ខ្យល់​នេះឯង​ដើម្បី​ព្យាបាល​ការឈឺ​ស្ពឹក​ស្រពន់​នានា និង​ដើម្បី​ជួយ​ព្យាបាល​អា​ការៈឈឺ​ខ្នង​ផងដែរ​។

៣. ការ​ជប់​ខ្យល់​ជួយ​បន្ធូរបន្ថយ​អាកា​រៈ​ជំងឺ​ជាច្រើន​
​    ​ការ​ជប់​ខ្យល់​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​។ វា​អាចជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ និង​ជម្រុញ​ដល់​លំហូរ​ឈាមស​ព្វ​ពេញ​រាងកាយ​។ ការ​ជប់​ខ្យល់​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ព្យាបាល​អាកា​រៈ​គ្រុនផ្តាសាយ ក្អក ឈឺ​ខ្នង​និង​ឈឺ​សាច់ដុំ លំហូរ​ឈាម​ខ្សោយ អាកា​រៈ​តប់ប្រមល់ ស្បែក​ឡើងក​ន្តួ​ល​ក្រហម ប្រតិកម្ម​អា​លែ​ហ្សី គ្រុនក្តៅ រមាស់ និង​សម្រាល​ការឈឺចាប់​ផ្សេងៗ​ជាច្រើន​ទៀត​៕

adverise with khmeread

មតិយោបល់