adverise with khmeread Cp am4lukaatsc

គូប្រជែង​នឹង​គ្នា​សោះ សុខចិត្ត​ងាក​មកជួយ​គ្នា​ក្នុង​គ្រាក្រ មិន​ខ្ចី​ចង់បាន​មេដាយ​

​    ​អត្ត​ព​លិ​ករ​ត់​ចម្ងាយ ៥.០០០​ម៉ែត្រ​ម្នាក់​បាន​បញ្ឈប់​ដំណើរ​របស់ខ្លួន​នៅ​ពាក់​កណ្តាលផ្លូវ​ដើម្បី​ជួយ​អត្ត​ព​លិ​ក​កំពុង​ដួល​នៅលើ​ទីលាន​ម្នាក់ ដែល​បានបង្ហាញ​ឱ្យឃើញ​នូវ​ភាពជា​អ្នកកីឡា​ពិតប្រាកដ​នៅឯ​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ​។​

​    ​អត្ត​ព​លិ​ក​តំណាងឱ្យ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ Nikki Hamblin បាន​បរាជ័យ​ក្នុងការ​បន្តដំណើរ​ទៅមុខ​អំឡុង​ការប្រកួត​រត់​ចម្ងាយ ៥.០០០​ម៉ែត្រ នៅពេលដែល​នាង​បាន​ប៉ះទង្គិច​ដោយ​ចៃដន្យ​ជាមួយនឹង Abbey D’Agostino ដែលជា​អត្ត​ព​លិ​ក​តំណាងឱ្យ​សហរដ្ឋអាមេរិក​។​

​    ​ខណៈដែល Hamblin ដួល​នៅលើ​ទីលាន​ពីក្រោយ​នាង D’Agostino បាន​ត្រឡប់​ទៅរក​នាង​វិញ ប៉ុន្តែ Hamblin បាន​បដិសេធ មិន​បន្តដំណើរ​ទៅមុខ​ទៀតឡើយ​។ ជំនួស​មកវិញ នាង​បាន​ពលីការ​ប្រណាំង​រប​ស់​នាង និង​បាន​បក​មក​ក្រោយ​ដើម្បី​ជួយ​អត្ត​ព​លិ​ក​នូ​វែ​ល​ហ្សេ​ឡង់​ដែល​កំពុង​ជួប​បញ្ហា​នៅលើ​ទីលាន​ដែល​កំពុង​ស្រប​ដំណើរ​ទន្ទឹមនឹង​នាង​។​


​    ​
​    ​D’Agostino វ័យ ២៤​ឆ្នាំ បាន​រងរបួស​ហើម​នៅលើ​ជង្គង់​ស្តាំ​របស់​នាង​នៅក្នុង​ការប៉ះទង្គិច​គ្នា​មួយ​នេះ ហើយ​នាង​បានត្រឹមតែ​ដើរ​ប៉ាំង​ខ្ញើច​ប៉ុណ្ណោះ​ទៅកាន់​ទី​ផ្តាច់ព្រ័ត្រ បន្ទាប់មក​នាង​បាន​បង្ហោះ​រូបភាព​អង្គុយ​លើ​កៅអី​រុញ​នៅក្បែរ​ផ្លូវ​រត់ប្រណាំង​។​

​    ​អ្នក​ទាំងពីរ​បាន​ឱប​គ្នា​នៅឯ​ទី​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​បញ្ចប់​ការប្រកួត​។ Hamblin បានបញ្ចប់​ការប្រកួត បន្ទាប់ពី​ប្រើ​រយៈពេល​រត់​អស់ ១៦​នាទី និង​៤៣​វិនាទី ខណៈដែល D’Agostino នៅ​ទីបំផុត​បាន​បញ្ច​ប់ការរ​ត់របស់​ខ្លួន​ដោយ​ចំណាយពេល​អស់ ១៧​នាទី និង​១០​វិនាទី ដែលមាន​រយៈពេល​លើស​ចំនួន​ពីរ​នាទី ចាញ់​ម្ចាស់​ជ័យលាភី Almaz Ayana មកពី​អេ​ត្យូ​ពី​៕

adverise with khmeread
ប្រភព៖ Telegraph

មតិយោបល់