adverise with khmeread Hugh hefner and crystal hefner copy

ទីបំផុត វិមាន Playboy ដ៏ល្បីល្បាញ ប្តូរម្ចាស់ថ្មី

          វិមាន​ Playboy ដ៏ល្បីល្បាញ​ ត្រូវ​បាន​លក់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​តម្លៃ​១០០​លាន​ដុល្លារ។

          អ្នក​ទិញ​បាន​យល់ព្រម​ឲ្យ លោក Hugh Hefner អតីត​ម្ចាស់វិមាន​និង​ជា​ស្ថា​បនិក​ទស្សនាវដ្តី Playboy បន្ត​រស់នៅ​រហូត​ដល់​លោក​ទទួល​មរណភាព។

          វិមាន​ដ៏ប្រណិតនេះ​ ត្រូវបាន​ទិញដោយ​លោក Daren Metropoulos ដែល​ជាអ្នក​រស់នៅ​ក្បែរខាងរបស់លោក Hugh Hefner ។ លោក Hugh Hefner វ័យ ៩០​ឆ្នាំ​ បាន​ប្រកាស​លក់​វិមាន​របស់លោកក្នុង​តម្លៃ​២០០​លាន​ដុល្លារ គឺស្មើ​នឹង​ពីរ​ដងនៃតម្លៃលក់ចុងក្រោយ។

          វិមានដ៏ស្កឹមស្កៃនេះ​មាន​២២​បន្ទប់​រួមទាំង​បន្ទប់ដាក់ស្រា​ បន្ទប់បញ្ចាំង​កុន បន្ទប់លេងហ្គេម ទីលាន​វាយតេន្នីសនិង​បាល់បោះ ទីតាំង​ទឹកធ្លាក់​និង​អាងហែល​ទឹក​ផងដែរ។ បច្ចុប្បន្ន​ លោក Hefner រស់នៅ​ក្នុងវិមាន​ជាមួយ​ភរិយា​ឈ្មោះ Crystal Harris វ័យ​៣០​ឆ្នាំ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់