អត្តពលិកកីឡាអូឡាំពិកត្រូវបានអនុញ្ញាតឱ្យយកអាហារពីហាង McDonald ក្នុងចំនួនកំណត់មួយប៉ុណ្ណោះ ខណៈហាងដែលចែកអាហារឥតគិតថ្លៃក្នុងភូមិអូឡាំពិកនេះបានដាក់ដែនកំណត់អាហារចំនួន ២០មុខប៉ុណ្ណោះសម្រាប់ឱ្យយក Free។ នេះបើយោងតាមកាសែត Washington Post ។
ការកំណត់បរិមាណនេះត្រូវបានគេធ្វើឡើងដើម្បីបន្ថយពេលរង់ចាំរបស់អត្តពលិកដែលចំណាយពេលតម្រង់ជួរយ៉ាងយូរទម្រាំបានអាហារយកទៅបរិភោគ ខណៈដែលអត្តពលិកមួយចំនួនកំពុងរង់ចាំរាប់ម៉ោងទើបបានអាហារ ព្រោះអត្តពលិកមកពីជុំវិញពិភពលោកយកអាហារច្រើនមុខពេក ដូច្នេះអ្នកមកក្រោយត្រូវចាំស្ងួតជើងធ្មេញ៕
