adverise with khmeread Unnamed %285%29

ចេញពីភ្នំពេញ និង កំពង់ចាម ណាត់គ្នាប្លន់នៅរតនគីរី ចុងក្រោយជាប់ទ្រុងជុំគ្នា

    រតនគិរី​ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់មានផ្ទះនៅភ្នំពេញ និងខេត្តកំពង់ចាម បានទៅធ្វើសកម្មភាពលួចម៉ូតូដល់ខេត្តរតនគិរី ត្រូវប៉ូលិសចាប់វ៉ៃខ្នោះនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅទីតាំង២កន្លែងផ្សេងគ្នាស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង​ ខេត្តរតនគិរី​។

    ប៉ូលិសនិយាយថា​ ពេលព្រឹកមានករណីចោរលួចម៉ូតូ២កន្លែងផ្សេងគ្នាស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង អស់ម៉ូតូ២គ្រឿង ម៉ាក ZOOMERX ពណ៌ស ១គ្រឿង និង១គ្រឿងទៀតម៉ាកដូចគ្នាពណ៌ក្រហម។

    ក្រោយទទួលព័ត៌មានប៉ូលិសជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៣ និង៣០នាទីល្ងាចថ្ងៃខែឆ្នាំដដែល​ ក្រោយការស្រាវជ្រាវ បានរកឃើញម៉ូតូ និងឃាត់ខ្លួនមុខសញ្ញាបានចំនួន០២នាក់នៅចំណុចផ្ទះសំណាក់ហាវ៉ៃ​ ស្ថិតក្នុងភូមិទេសអន្លុង់​ សង្កាត់បឹងកន្សែង ក្រុងបានលុង។

    ប៉ូលិសបន្តថា​ ជនសង្ស័យ​ ១-ឈ្មោះ សុខ សុកាំង​ ហៅអាយក្ស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ​ រស់នៅភូមិចាងហុក​ ឃុំប្រាំពីរដេ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម និង២-ឈ្មោះ ហ៊ឺ​ រាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដរស់នៅសង្កាត់បឹងកេងកង​
ខណ្ឌចំការមន​ រាជធានីភ្នំពេញ។
​    
    តាមចម្លើយសារភាពពួកវាជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ឋនាគាខេត្តកំពង់ចាមពី បទហិង្សា និងលួចម៉ូតូនៅខេត្តក្រចេះមួយលើក, ខេត្តត្បូងឃ្មុំមួយលើក, ខេត្តស្ទឹងត្រែងមួយលើកបក្ខពួកម្នាក់ទៀតឈ្មោះ ស៊ីថា ហៅ ធីជាអ្នកបើកបររត់គេចខ្លួន។
​      
    ម៉ូតូ២គ្រឿងដែលលួចបានពួកវាយកទៅលាក់ទុកក្នុងព្រៃរង់ចាំពេលស្ងាត់ទើបយកចេញទៅតែម្ដង។ 

    ព្រមជាមួយការឃាត់ខ្លួនបានដកហូតយកវត្ថុតាងម៉ូតូដែលលួចបាន២គ្រឿង, រថយន្តកាមរីឆ្លាមពណ៌ទឹកមាសមួយគ្រឿងជិះធ្វើសកម្មភាព, ស្លាកលេខម៉ូតូ៣ និងសម្ភារៈមួយចំនួនទៀត។

​     បច្ចុប្បន្នកម្លាំងជំនាញបានបន្តសួរចម្លើយរកពត៌មានផ្សេងៗបន្ថែមទៀតដើម្បីកសាងសំណុំរឿងទៅតុលាការ​៕

adverise with khmeread

មតិយោបល់