adverise with khmeread 0

សមជា​ស្តេច​និង​ម្ចាស់​ក្សត្រិយ៍​មេដាយមាស​មែន​! គូស្នេហ៍​ជិត​រៀបការ​នេះ​ផ្ញើ​សារ​រំភើបចិត្ត​ឱ្យ​គ្នា បន្ទាប់ពី​ដណ្តើមបាន​មាស​សរុប ១០ គ្រឿង​

​    ​វីរនារី​អូឡាំពិក​ចក្រភព​អង់គ្លេស Laura Trott បាន​យំ​ដោយ​អំណរ ដែល​គូ​ដណ្តឹង​របស់ខ្លួន Jason Kenny បានឈ្នះ​មេដាយមាស​ទី​ប្រាំមួយ​របស់គាត់ គឺ​មុនពេល​តែ​បន្តិច​ប៉ុណ្ណោះ ក្រោយ​នាង​បានឈ្នះ​មេដាយ​ទី​បួន​របស់​នាង​កាលពី​ថ្ងៃ​អង្គារ​។​

​    ​អត្ត​ព​លិ​ក​នារី​វ័យ ២៤​ឆ្នាំ​រូបនេះ​បាន​ធ្លាក់​ចូលទៅក្នុង​ជំនន់​ទឹកភ្នែក ខណៈដែល​នាង​បាន​ឈរ​មើល​គូ​ដណ្ដឹង​វ័យ ២៨​ឆ្នាំ​របស់​នាង បានឈ្នះ​ក្នុង​វិញ្ញាសា​ជិះ​កង់​ក្នុង​សាល​និង​ស្មើ​ទៅនឹង​កំណត់ត្រា​មេដាយ​អូឡាំពិក​របស់ Sir Chris Hoy​។​

​    ​ដៃគូ​ដែល​ទទួលបាន​ភាពជោគជ័យ​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទាំងពីរ​នេះ បាន​ថើប និង​ឱប​គ្នា​នៅលើ​ទីលានប្រណាំង​កង់ បន្ទាប់ពី Trott បាន​ឡើង​ទៅលើ​របាំង​នៃ​ទីលានប្រណាំង​កង់​ដើម្បី​អបអរ​ជាមួយ​គាត់​។​

​    ​ក្នុងចំណោម​ដៃគូ​ទាំងពីរ​បច្ចុប្បន្ន​មាន​មេដាយ​សរុប​រួមគ្នា​គឺ ១១​គ្រឿង ក្នុងនោះ​មាន​មាស ១០ គ្រឿង និង​ប្រាក់ ១ គ្រឿង​រួមបញ្ចូល​គ្នា​។

​    ​ដៃគូ​ទាំងពីរ​ដែល​បានរស់នៅ​ជាមួយគ្នា​នៅក្នុង​តំបន់​ជនបទ Cheshire ប្រទេស​អង់គ្លេស មាន​គម្រោង​រៀបការ​នៅ​ខែកញ្ញា​ខាងមុខ ប៉ុន្តែ​ជាមួយនឹង​កីឡា​អូឡាំពិក​នឹង​ប្រារព្ធ​នៅក្នុង​ឆ្នាំ ២០២០​បន្ទាប់ ដៃគូ​ទាំងពីរ​ប្រហែល​ជាមាន​សមាជិក​ថ្មី​សម្រាប់​ពួកគេ​ទាំងពីរ​ផងដែរ ដូចនេះ Laura អាច​ត្រឡប់មក​ប្រណាំង​កង់​ម្តងទៀត​មុនពេល​ដែល​ព្រឹត្តិការណ៍​បន្ទាប់​ឈាន​មកដល់​។​

​    ​កាលពី​ម្សិលមិញ ដែល​ទើបតែ​ប៉ុន្មាន​នាទី​ក្រោយ​បន្ទាប់ពី Kenny បានឈ្នះ​នៅក្នុង​ការប្រកួត Trott បាន​សរសេ​នៅលើ​បណ្តាញ​សង្គម Twitter របស់​នាង​ថា "Arghhhh!!!!!! អូន​ស្រឡាញ់​បង​ណាស់ @JasonKenny107 !! កូនៗ​របស់​យើង​ត្រូវតែមាន​ហ្សែ​ន​ឈ្នះ​មេដាយ​នេះដែរ​មែន​ទេ​បង​សម្លាញ់​?!"៕  

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់