adverise with khmeread 14012753 276943776020076 1656596702 o

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាលម្នាក់ ចំថ្ងៃសែនក្បាលទឹក

    កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករបងផ្ទះកើតឡើងនៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង១២ និង៤០នាទី នៅចំនុចផ្លូវលេខ២១A ភូមិលេខ២ឃុំស្វាយរលំ​ ស្រុកស្អាង ខេត្តកណ្ដាល​ បន្ទាប់ពីពិធីសែនក្បាលទឹកចាប់ផ្តើម​។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតមួយគ្រឿងឌុបគ្នា១-ឈ្មោះ សន​ សៀងហេង ភេទប្រុស​​ ​អាយុ២២ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់តាខ្មៅមុខរបរជាងជួសជុលទូរស័ព្ទដៃ (អ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ), ២-ឈ្មោះ រ៉ន​ ស៊ីណេត ភេទប្រុស អាយុ២២ឆ្នាំ ទីកន្លែងកំណើតភូមិព្រែក ឃុំត្រើយស្លាស្រុកស្អាងទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង មុខរបរកសិករ ម្ចាស់ម៉ូតូរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង និង៣-ឈ្មោះ លីន​ ភេទស្រី​ អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅសង្កាត់តាខ្មៅរបួសស្រាល។

    ប៉ូលិសបន្តថា​ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើមានម៉ូតូម៉ាកឌ្រីមសង់ស៊េរី ២០០៨ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-5424 បើកបរពីលិចទៅកើត ក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុក និងជញ្ចាំងរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាលម្នាក់។ ជនរងគ្រោះឈ្មោះ រ៉ន​ ស៊ីណេត ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកយកទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯ ម៉ូតូបានប្រគល់ជូនម្ដាយជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូយកទៅថែរក្សាខ្លួនដោយខ្លួនឯង៕


 

adverise with khmeread

មតិយោបល់