លោក Thae Yong Ho អគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំចក្រភពអង់គ្លេសបានចាកចោលពីប្រពន្ធ និងកូន និងបាត់ខ្លួនពីផ្ទះភាគខាងលិចទីក្រុងឡុងដ៏របស់គាត់។
ការងារសំខាន់របស់គាត់គឺតាមដានជនរត់ចោលស្រុកកូរ៉េខាងជើង ដែលតាំងទីលំនៅក្នុងទីក្រុងឡុងដ៍ និងរាយការណ៍ទៅប្រព័ន្ធឃោសនារបស់កូរ៉េខាងជើង។
ស្ថានទូតកូរ៉េខាងជើងគឺជាអគារផ្ទះដាច់ដោយឡែកតែឯងមួយនៅផ្លូវ Gunnersbury ភាគខាងលិចទីក្រុងឡុងដ៏។
នៅទីនោះមានអ្នកការទូតប្រាំរូបរាប់ទាំងឯកអគ្គរដ្ឋទូត។ នេះបើយោងតាមបញ្ជីរដ្ឋាភិបាលកូរ៉េខាងជើងបង្ហាញដូច្នេះ។
សារព័ត៌មានកូរ៉េខាងត្បូងបានដកស្រង់ប្រភព ដោយនិយាយថា "អ្នកការទូតកូរ៉េខាងជើងម្នាក់ក្នុងទីក្រុងឡុងដ៏កំពុងឆ្លងកាត់និតិវិធី ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទីបី។ ស្ថានទូតរបស់កូរ៉េខាងជើងបានប៉ុនប៉ងស្វែងរកកន្លែងលាក់ខ្លួនរបស់អ្នកការទូតនោះយឺតយ៉ាវ។ ឥឡូវបរាជ័យ"៕
