adverise with khmeread Ar 160819370

ទារក​មហា​សំណាង​! កើត​លើ​យន្តហោះ​ឥឡូវ​បាន​សិទ្ធិ​ជិះ​យន្តហោះ​ឥតគិតថ្លៃ​អស់​មួយជីវិត​

    ​ទារក ដែល​កើត​ដោយ​ចៃដន្យ​លើ​ជើងហោះហើរ Cebu Pacific Air ចេញពី​ទីក្រុង​ឌុយ​បៃ ទៅ​ប្រទេស​ហ្វីលីពីន​រូបនេះ​បាន​ក្លាយជា​ក្មេងស្រី​មានសំណាង​រួចទៅហើយៗ​នាង​នៅ​មិនទាន់​ដឹង​រឿងនេះ​នៅឡើយ​ទេ​។​

​    ​សាក្សី​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ឈ្មោះ Missy Berberabe បាន​សរសេរ​នៅលើ Facebook របស់​នាង​ថា "​ស្ត្រី​ម្នាក់នេះ​ចាប់ផ្ដើម​មាន​អា​ការៈចង់​សម្រាលកូន​ពេលធ្វើ​ដំណើរ​បាន​ពាក់កណ្ដាល​ផ្លូវ ប្រហែលជា ៥ ម៉ោង​ខណៈពេលដែល​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​ហ្វីលីពីន​។ ស្ត្រី​ជា​ម្តាយ​រំពឹង​ផ្ដល់កំណើត​ឱ្យ​ទារក​ក្នុង​ខែតុលា​ខាងមុខ ដូច្នេះ​នេះ​គឺជា​រឿង​ភ្ញាក់ផ្អើល​មួយ សូម្បីតែ​ម្ដាយ​នាង​ក៏​មិន​នឹកស្មាន​ដែរ​"​។​

​    ​សារ​ផុស​នៅលើ Facebook របស់ Missy Berberabe មាន​អ្នក​ស៊ែរ​រហូតដល់​ទៅ ៣.៥០០ នាក់​ត្រឹមតែ​រយៈពេល ២ ថ្ងៃ​ប៉ុណ្ណោះ​។​

​    ​ជើងហោះហើរ​នោះបាន​បង្វែរ​ទិសដៅ​ទៅ​ប្រទេស​ឥណ្ឌា​វិញ​ដើម្បី​ប្រាកដថា​ទារក​មាន​សុវត្ថិភាព និង​ប្រើពេល ១៨ ម៉ោង​ដើម្បី​ធ្វើដំណើរ​ទៅដល់​ហ្វីលីពីន ដែល​មុននេះ​គ្រោង​ធ្វើដំណើរ​តែ ៩ ម៉ោង​ប៉ុណ្ណោះ​។​

​    ​នាង​តូច​នោះ​ឥឡូវនេះ​មាន​សញ្ជាតិ​ពីរ​ស្វ័យប្រវត្តិ​គឺ​ឥណ្ឌា និង​ហ្វីលីពីន ព្រោះ​តាមច្បាប់ ទារក​កើត​លើ​យន្តហោះ​នឹងមាន​សញ្ជាតិ​នៅ​ប្រទេសដែល​យន្តហោះ​នោះ​ចុះចត​។ 

​    ​ក្រុមហ៊ុន​អាកាសចរណ៍ Cebu Pac ប្រកាស​ឱ្យ​ទារក​នេះ​នឹងជិះ​យន្តហោះ​ខ្លួនឥតគិតថ្លៃ​អស់​មួយជីវិត​ផងដែរ​៕ 

 

adverise with khmeread

មតិយោបល់