adverise with khmeread Unnamed

ផឹកពេករហូតប្រពន្ធលែងលះ...តូចចិត្តចងកសម្លាប់ខ្លួន

    កណ្តាល​ ៖​ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនកើតឡើងថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង០៨នៅចំណុច ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះ ឈ្មោះ សឿង វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំ កើតហេតុ។

    ប៉ូលិសបន្តថា​ កន្លងមកជនរងគ្រោះ ជាមនុស្សផឹកស្រាស្រវឹងរៀងរាល់ថ្ងៃ ហើយត្រូវបានប្រពន្ធ លែងលះ។ ក្រោយមកទើបជនរងគ្រោះមកស្នាក់នៅលើផ្ទះខ្លួនតែម្នាក់ឯង។

    លុះដល់ថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង០៨ព្រឹកឈ្មោះ សឿង គង់ ភេទស្រី ត្រូវជាបងរបស់ជនរងគ្រោះធុំខ្លិនស្អុយពីលើផ្ទះ  ក៏បានឡើងទៅលើផ្ទះជនរងគ្រោះ ស្រាប់តែឃើញសាកសពប្អូនប្រុស របស់ខ្លួនឈ្មោះ សឿង វណ្ណា ចង់កនឹងក្រមា ពណ៌ស ក្រហមជាប់ធ្នឹមផ្ទះចំហៀងខាងជើងជាប់និងជញ្ជាំងផ្ទះ។

    តាមការពិនិត្យរបស់ប៉ូលិសជនរងគ្រោះពិតជាស្លាប់ដោយចងកសម្លាប់ ខ្លួនឯងប្រាកដមែន មានរយៈពេល៣ថ្ងៃមកហើយ៕


 

adverise with khmeread

មតិយោបល់