adverise with khmeread 373fb4bb00000578 3741456 image a 73 1471267111322

ចិន​សង់​វីឡា​ទាំង​ជង់ៗ​បោះចោល​ក្នុង​ទីក្រុង​ខ្មោច​

    ​នេះ​ជា​បណ្ដុំ​រូបភាព​នៃ​ទីក្រុង​ខ្មោច​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន ជា​កន្លែង​ដែល​វីឡា​រាប់រយ​ខ្នង​ត្រូវបាន​បោះបង់ចោល​។​

​    ​វីឡា​ប្រណិតៗ​ដែល​នឹង​លម្អ​ក្នុង​ទីក្រុង Zhengzhou បាន​ក្លាយជា​កន្លែង​ដុះ​ស្មៅ​ពេញ​ជំនួស​វិញ​។​

​    ​វីឡា​ទាំងអស់នេះ​សង់​រួចរាល់​តាម​ផ្នែក​ខ្លះ បន្ទាប់ពី​អ្នក​សាងសង់ ដែល​គេ​បោះ​កញ្ចប់​ទឹកប្រាក់​ចំនួន ១២ ពាន់​លាន​យ័ន​ក្នុង​គម្រោង​សាងសង់ បាន​អស់ប្រាក់​រលីង​ដើម្បី​បន្ត​សាងសង់​។ នេះ​បើ​យោងតាម​វេ​ប​សាយ People's Daily Online​។​

​    ​វីឡា​ទាំងអស់​សរុប​មាន ៣៩៧ ខ្នង លើ​ផ្ទៃក្រលា​ដី ៩ ហិកតា និង​មានតម្លៃ ១៤,៧ លាន​យ័ន​ក្នុង​មួយ​ខ្នង​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់