adverise with khmeread 14054714 277101172671003 487162317 n

យកម៉ូតូកញ្ចាស់ដូរយកអាថ្មី....ខាតដើមហើយជាប់ខ្នោះទៀត

    ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូ កាលពីថ្ងៃទី១៧​ សីហា ឆ្នាំ២០១៦ ម៉ោង៧ និង៣០នាទីនៅចំណុចមុខក្រុមហ៊ុន ស៊ុយហ៊្សុយគី ផ្លូវជាតិលេខ១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះរាជ ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក្រុមហ៊ុន ស៊ុយហ៊្សុយគី ស្នាក់នៅផ្ទះជួល​ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ។

    ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះខុម ចាន់ណេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ២៨៧ ផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

    ប៉ូលិសបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា C110 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BG-9312 លេខតួ-លេខម៉ាស៊ីន 8010533 មកឈប់នៅមុខក្រុមហ៊ុន​ ដោយទុកកូនសោជាប់ម៉ូតូ រួចចូលទៅបើកទ្វារក្រុមហ៊ុន។

    ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកគុបជ្រុង C50 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ខ- 8111 ភព1 មកឈប់ជិតម៉ូតូជនរងគ្រោះ រួចទុកម៉ូតូខ្លួនឯងចោល ទៅលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបានបន្តិច ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ នាំគ្នារត់ដេញចាប់បានជនសង្ស័យ រួមនិងវត្ថុតាង ប្រគល់ជូនសមត្ថកិច្ចធ្វើការសាកសួរ។

    បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី​៕​


 

adverise with khmeread

មតិយោបល់