adverise with khmeread Unnamed

ចំណាស់នឹងហើយធ្វើចោរជាប់ខ្នោះ

    ភ្នំពេញ​ ៖​ បុរសចំណាស់ម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្នងករណីលួចម៉ូតូ កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ វេលាម៉ោង១៦ និង៣០នាទីល្ងាច នៅចំណុចមុខផ្ទះលេខ១៦៥ ផ្លូវ២៧៣ ក្រុមទី៤ ភូមិទួលគោក សង្កាត់ទូលសង្កែ​ ខណ្ឌឫស្សីកែវ​។

    ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ទេព ប៊ុន ភេទប្រុស អាយុ៦១ឆ្នាំ ខ្មែរទីលំនៅបន្ទប់ជួល សង្កាត់ទួលសង្កែ មុខរបរមិនប្រាកដ ឃាត់ខ្លួនបាន។

    ចំណែកជនរងគ្រោះឈ្មោះ អ៊ូច ដារី ហៅ​ស្រស់ អាយុ២៦ឆ្នាំ ខ្មែរ ទីលំនៅសង្កាត់ទួលសង្កែ មុខរបរ: លក់ដូរ។​  ម៉ូតូជនរងគ្រោះ០១គ្រឿងម៉ាកHONDA (ស្កុបពី) ពណ៌ (ស) ឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ 1CN-8189។

    ប៉ូលិសបន្តថា​ ជនរងបានទុកម៉ូតូខាងលើនៅមុខផ្ទះហើយទុកកូនសោលើម៉ាស៊ីនរថយន្តក្បែរម៉ូតូ ហើយជនសង្ស័យ បានយកកូនសោចាក់បញ្ឆេះ ហើយប្អូនជនរងគ្រោះស្រែកដេញតាមពីក្រោយចំងាយ៧០០ម៉ែត្រក៏ដួលម៉ូតូ។ ភ្លាមនោះកម្លាំងល្បាតអធិការដ្ឋាន និងប៉ុស្តិ៍អន្តរាគមន៍ឃាត់បានតែម្តង។

    នៅចំពោះមុខករណីខាងលើអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ទេព ប៊ុន ទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធីច្បាប់​៕


 

adverise with khmeread

មតិយោបល់