Unnamed %282%29

អាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ពាក់ព័ន្ធគ្រឿងញៀន

    សៀមរាប​ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់​ និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅវេលាម៉ោង០៣ និង៣០នាទី ទាបភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

    ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង១៤នាក់នេះ ត្រូវកម្លាំងកងរាជអាវុធហត្ថ បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។

    កម្លាំងកងរាជអាវុធហត្ថបាន ធ្វើការសាកសួរចម្លើយរួចមក ជនសង្ស័យម្នាក់ក្នុងចំណោម ជនសង្ស័យ១៦នាក់នោះ បានឆ្លើយសារភាពថាគេបានទិញគ្រឿងញៀននេះ ដើម្បីយកមកលក់ចែកចាយឱ្យមិត្តភក្តិបន្ត នឹងប្រើប្រាស់រួមគ្នា ពិតប្រាកដមែន។

    មន្ត្រីកងរាជអាវុធហត្ថ ក៏បានឱ្យដឹងថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន១៩កញ្ចប់ ដែលមានទម្ងន់ ស្មើ៦៩.៤៧ក្រាម, ២. ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១គ្រាប់, ៣. ទូរស័ព្ទដៃ ចំនួន១១គ្រឿង និង៤.ជញ្ជីងសំរាប់ថ្លឹង ០១គ្រឿង​។

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕


 

មតិយោបល់