adverise with khmeread Unnamed %281%29

ចាប់បុរសម្នាក់តាមដីកាពីបទធ្វើឱ្យខូចខាតដោយចេតនា

    កណ្ដាល​ ៖​ ប៉ូលិសស្រុកខ្សាច់កណ្តាលបានធ្វើការស្រាវជ្រាវ និងការចាប់បង្ក្រាបខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ ម៉ោង១៥ល្ងាច នៅចំណុចភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាលពីបទធ្វើឱ្យខូចខាតដោយចេតនា​។

    ប៉ូលិសនិយាយថា​ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រះប្រសប់ សហការជាមួយកម្លាំងផ្នែកយុត្តិធម៏ស្រុក បានចុះស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួនតាមដីកាឈ្មោះ​ លាង គឹមស្រ៊ីមភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ កសិករមានទីលំនៅនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    ប៉ូលិសបន្តថា​ ការចាប់ខ្លួនគឺយោងតាមដីកាលេខ៖ ១៥៥ចុះថ្ងៃទី១៤.០៣.២០១២ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាលពីបទធ្វើឱ្យខូចខាតដោយចេតនាប្រព្រឹត្តនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល កាលពីថ្ងៃទី០២.១១.២០០៧។ ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់