adverise with khmeread 14012108 277132699334517 373969123 n

ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន២កញ្ចប់

    ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១៦​ ម៉ោង​ ២០ និង៣០នាទី​ នៅមុខផ្ទះសំណាក់ភ្នំមាស​ ផ្លូវ៥០៨​ ក្រុម៣៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​។​

    ប៉ូលិសនិយាយថា​ ជនសង្ស័យបង្រ្កាបបានឈ្មោះ​ ប៉ូ​ មុន្នីរិទ្ធា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះជួល​ បូរីលឹមឈាងហាក់​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ មុខរបរ​គ្មាន​។​

    វត្ថុតាងចាប់យកបាន​មាន​ ក្រាមសថ្លា០២កញ្ចប់ថង់តូច​។ ​បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​៕

adverise with khmeread

មតិយោបល់