adverise with khmeread Unnamed %282%29

ជនជាតិកូរ៉េប្តឹងពីបុរស២នាក់លួចសម្ភារៈរោងចក្រ

    ភ្នំពេញ​ ៖​ បុរស២នាក់ត្រូវបានប៉ូលិសបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ សីហានេះ​ បន្ទាប់ពីធ្វើសកម្មភាពលួចយកបារ៉ែតសម្រាប់ទ្រកាតុងខោអាវកាលពីថ្ងៃទី១៥ សីហា ២០១៦ វេលាម៉ោង១៤ និង៣០នាទីរសៀលនៅចំណុច ក្នុងរោងចក្រកាត់ដេរស៊ីហ្វ័រអ៊ី ផ្លូវ​បេតុង ភូមិ ដំណាក់ធំ ​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានជនជាតិកូរ៉េជាដើមបណ្តឹង​។

    ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ​​ បានទទួលឃាត់​ខ្លួន​​​ជន​សង្ស័យ​០២​នាក់​  ដែលមានឈ្មោះ ១-ឈ្មោះ មៀន សុភាស់ ភេទ ប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរ បើកបររថយន្តរោងចក្រស៊ីហ្វ័រអ៊ី ស្នាក់នៅផ្ទះជួល ផ្លូវ​លំ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  (ឃាត់ខ្លួន) និង២-ឈ្មោះ ប៉ែន ម៉ារឌី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ បើកបររថយន្តរោងចក្រស៊ីហ្វ័រអ៊ី ស្នាក់នៅផ្ទះជួល ផ្លូវ​លំ ភូមិ ត្រពឹងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

    ប៉ូលិសនិយាយថា​ ការចាប់ខ្លួនពីបទលួចយកបារ៉ែតសម្រាប់ទ្រកាតុងដាក់ខោអាវចំនួន១៧ដុំ របស់ជនរងគ្រោះឈ្មោះ រី អូរ ភេទប្រុស ជនជាតិ កូរ៉េខាងត្បូង មុខរបរ បុគ្គលិករោងចក្រស៊ីហ្វ័រអ៊ី (តំណាងថៅកែរោងចក្រ) ស្នាក់នៅក្នុង រោងចក្រកាត់ដេរស៊ីហ្វ័រអ៊ី ផ្លូវ​បេតុង ភូមិដំណាក់ធំ ​សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ សីហា ២០១៦ វេលាម៉ោង១៦ និង៤៥នាទី ល្ងាចនៅ​ចំណុចក្នុងរោងចក្រកាត់ដេរស៊ីហ្វ័រអ៊ី ផ្លូវ​បេតុង ភូមិដំណាក់ធំ ​សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជ​ធានីភ្នំពេញ។

    ចំណែកបក្សពួក០១នាក់ទៀតឈ្មោះ ដូច ភេទប្រុស អាយុ២២ឆ្នាំ ជា​សន្តិ​សុខ​យាមរោងចក្រកាត់​ដេរស៊ីហ្វ័រអ៊ី បានរត់គេចខ្លួនបាត់៕
 

adverise with khmeread

មតិយោបល់